កីឡា
គ្រប់ពាក្យសម្ដីរបស់លោក Felix Dalmas ក្រោយចូលកាន់តំណែងជាគ្រូជម្រើសជាតិកម្ពុជា ជាថ្មី
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការក្នុងការតែងតាំងលោក Felix G.Dalmas ជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិ ទាំងឈុតធំ និងអាយុក្រោម២៣ឆ្នាំ ជាផ្លូវការ ដែលមានកិច្ចសន្យារយៈពេល៤ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦។

បន្ទាប់ពីបានប្រកាសជាផ្លូវការរួច លោកក៏ត្រូវបានបង្ហាញចំណាប់អារម្មណ៍អំពីការវិលត្រលប់មកវិញ ខណៈក៏មានការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ខណៈកម្ពុជាថ្មី ដែលមានវត្តមាននៅទីនោះផងដែរ បានស្រង់នូវរាល់ពាក្យពេជន៍ដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបាននិយាយផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Felix G.Dalmas បាននិយាយថា «ខ្ញុំសូមអរគុណ ក្នុងការដែលបានវិល ត្រលប់មកវិញសារជាថ្មី វាពិតជារីករាយខ្លាំងមែនទែន ដែលបានជួបជាមួយមិត្តភ័ក្ដិដែលធ្លាប់ជួបគ្នាកន្លងមក ហើយក៏ដូចជាអ្នកថ្មីផងដែរ។ ខ្ញុំនឹងចាប់ផ្ដើមនូវកិច្ចការដែលយើងបានកសាងរួចមកហើយ ដើម្បីបន្តកិច្ចការដែលយើងធ្លាប់មានឱ្យរីកចម្រើនបន្តទៀត។ ខ្ញុំបាទសូមថ្លែងអំណរគុណដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានឯកឧត្តម សៅ សុខា ជាប្រធាន ក៏អរគុណសម្រាប់ការទុកចិត្តដែលនាំខ្ញុំត្រលប់មកកាន់មុនតំណែងនេះ»។
«វាពិតជារឿងគួរឱ្យរីករាយណាស់ក្នុងការឃើញលីគមានការរីកចម្រើនច្រើន ក៏ដូចជាកីឡាកររបស់យើងដែលធ្វើការវិវឌ្ឍន៍បានយ៉ាងល្អប្រសើរនាពេលកន្លងមកនេះផងដែរ។ នៅក្នុងពេលវេលានៃការផ្ទេរនេះ ខ្ញុំប្រាកដជារីករាយក្នុងការរំពឹងជឿជាក់ក្នុងការធ្វើការបន្តពីលោក Honda ក៏ដូចជារួចរាល់ដើម្បីជួបជាមួយគ្រប់គ្នា ទាំងកីឡាករ ក៏ដូចជាបុគ្គលិក»។ លោកបានបន្ថែម។
ក្រៅតែពីនិយាយពីចំណាប់អារម្មណ៍ លោកក៏មានពាក្យពេជ៦ទៅកាន់អ្នកគាំទ្រដែលមានខ្លឹមសារថា៖ «ទៅកាន់អ្នកគាំទ្រ យើងនឹងបន្តធ្វើការអភិវឌ្ឍន៍នូវអ្វីដែលយើងមានកន្លងមក ហើយនឹងធ្វើការជាមួយក្រុមរបស់យើង ដើម្បីធ្វើឱ្យកម្ពុជារបស់យើងមានមោទកភាពបន្តទៀតជាមួយកិច្ចដែលយើងធ្វើផងដែរ។ ខ្ញុំពាំនាំនូវការរៀនសូត្រ ក៏ដូចជាបទពិសោធថ្មីរបស់ខ្ញុំដើម្បីកសាងក្រុមបាល់ទាត់កម្ពុជា ឱ្យកាន់តែរីកចម្រើន»។
«យើងមិនអាចធ្វើអ្វីឱ្យរីកចម្រើនតែឯងបានទេ យើងត្រូវការការធ្វើការជាក្រុមជាមួយគ្នា យើងនឹងកសាងនូវអ្វីដែលយើងមានកន្លងរួចមកហើយ ហើយខ្ញុំនៅតែនិយាយម្ដងហើយម្ដងទៀតថា ខ្ញុំពិតជារីករាយក្នុងវិលត្រលប់មកវិញ ខ្ញុំនឹងកម្ពុជាខ្លាំង ដូច្នេះសូមចូលរួមគាំទ្របាល់ទាត់របស់យើង ជាពិសេសការប្រកួតស៊ីហ្គេម ដែលនឹងចាប់ផ្ដើមនាពេលដ៏ខ្លីខាងមុខ»។

ពេលសួរនាំអំពី ការចាកចេញកន្លងមក និងការវិលត្រលប់មកវិញ គ្រូបង្វឹកវ័យ ៣៤ឆ្នាំរូបនេះបានឆ្លើយតបដោយត្រជាក់ចិត្តថា ដោយសារលោកនៅមានកិច្ចដែលមិនទាន់បានបញ្ចប់ជាមួយក្រុមជម្រើសជាតិកម្ពុជា។
លោកនិយាយដូច្នេះថា៖ «តាមពិតទៅខ្ញុំមិនចង់ចាកចេញពីកម្ពុជានោះទេ ប៉ុន្តែដោយសារស្ថានភាពគ្រួសារ ក៏ដូចជាស្ថានភាពក្នុងសម័យកាលកូវីដ ដូច្នេះវាបានបង្ខំឱ្យខ្ញុំត្រូវចាកចេញពីកិច្ចការដែលត្រូវធ្វើជាមួយលោក Honda។ ជាមួយគ្នា ខ្ញុំក៏សប្បាយរីករាយដែលត្រលប់មកវិញ នៅពេលដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហាញឱ្យខ្ញុំបានឃើញអំពីផែនការរបស់សហព័ន្ធ ក៏ដូចជាគោលដៅ ក៏ដូចជាការរីកចម្រើនរបស់ក្លិបនៅកម្ពុជា ហើយខ្ញុំចង់ឃើញកិច្ចការនេះដំណើរការបន្តទៀត ហើយសហព័ន្ធក៏បានបង្ហាញឱ្យខ្ញុំឃើញក្ដីស្រមៃ ក្ដីសង្ឃឹមបាល់ទាត់កម្ពុជា អ្វីដែលខ្ញុំចង់និយាយនោះគឺថា ខ្ញុំមិនទាន់បានបញ្ចប់កិច្ចការរបស់ខ្ញុំនៅកម្ពុជានៅឡើយទេ ជាហេតុដែលធ្វើឱ្យខ្ញុំត្រលប់មកវិញ អ៊ីចឹងកម្ពុជា គឺជាម្រើសទី១ សម្រាប់ខ្ញុំក្នុងការត្រលប់មកវិញ»។
សូមបញ្ជាក់ថា នេះជាលើកទី២ ដែលបុរសសញ្ជាតិអាហ្សង់ទីនរូបនេះចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីលើកទី១ លោកបានដឹកនាំពីឆ្នាំ២០១៨ ដល់២០២០ ដោយអមដំណើរជាមួយ លោក Honda មានតួនាទីជាអ្នកចាត់ការទូទៅ៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


