កីឡា
គ្រូចិន សង្កត់ធ្ងន់ថា U-17 កម្ពុជា គឺជាក្រុមមិនអាចមើលស្រាលបាន
លោក Yang Chen គ្រូបង្វឹកនៃក្រុមជម្រើសជាតិចិនអាយុក្រោម ១៧ ឆ្នាំ បានបញ្ជាក់ថាជំនួបជាមួយ U-17 កម្ពុជា គឺត្រូវការឈ្នះដាច់ខាត ក្នុងការប្រកួតក្នុងវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ១៧ ឆ្នាំ (AFC U-17 Asian Cup) ដែលចាប់ផ្ដើមនៅម៉ោង ១២:០០ ថ្ងៃត្រង់នេះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ លោក Yang Chen បាននិយាយថា៖ «អូស្ត្រាលីជាក្រុមដែលមានប្រៀបជាងគេ និងជាម្ចាស់ផ្ទះក្នុងវគ្គចែកពូលផងដែរ។ វាគឺជាគូប្រជែងខ្លាំងបំផុតនៅក្នុងក្រុមនេះ។ យើងមានទំនុកចិត្តក្នុងការតទល់នឹងអូស្ត្រាលី។ ក្រុមកម្ពុជា ជាក្រុមដែលមិនអាចមើលស្រាលបានឡើយ។ យើងមានទំនុកចិត្តក្នុងការឡើងទៅវគ្គបន្ត និងលេងយ៉ាងមានស្ថិរភាព។»
«យើងបានរៀបចំក្រុមយ៉ាងប្រុងប្រយ័ត្ន និងការដាក់ពង្រាយគោលដៅសម្រាប់ការប្រកួតនីមួយៗ ដោយសង្ឃឹមថានឹងបង្ហាញការប្រកួតដ៏អស្ចារ្យដល់អ្នកគាំទ្រ។» លោក Yang Chen បាននិយាយបន្ថែម។
ទាក់ទងនឹងគោលដៅនៃការប្រកួតលើកនេះ លោក Yang Chen បាននិយាយថាក្រុមនឹងខិតខំប្រឹងប្រែងដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងពូល ដើម្បីឈានទៅប្រកួតប្រជែងដ៏សំខាន់។

សូមបញ្ជាក់ថាពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៩ នៅខែតុលា ឆ្នាំ ២០២២ U-17 កម្ពុជា នឹងចូលរួមប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ១៧ ឆ្នាំ (AFC U-17 Asian Cup) នៅប្រទេសអូស្ត្រាលី។ កម្ពុជា ស្ថិតនៅពូល G ជាមួយម្ចាស់ផ្ទះទឹកដីកណ្ដាល អូស្ត្រាលី, ចិន និងកោះម៉ារីណាខាងជើង៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


