កីឡា
គ្រូបង្វឹកតាហ្ស៊ីគីស្ថាន៖ សរសើរខាងកម្ពុជាថាលេងល្អ និងជាគូប្រកួតស័ក្តិសមជាមួយក្រុមលោក
មុនប៉ះគ្នាល្ងាចនេះគ្រូបង្វឹករបស់ក្រុមជម្រើសជាតិតាហ្ស៊ីគីស្ថាន បានសរសើរម្ចាស់ផ្ទះកម្ពុជាថាជាក្រុមល្អមួយហើយវាស័ក្ដិសមណាស់ក្នុងការប៉ះជាមួយក្រុមរបស់លោក។

លោក Gela Shekiladze
លោក Gela Shekiladze គ្រូបង្វឹកជម្រើសជាតិតាហ្ស៊ីគីស្ថាន បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា ក្រុមកម្ពុជាគឺជាក្រុមល្អមួយតាមដែលលោកមើលការប្រកួត ៣-៤ កន្លងទៅនេះ។ ការលេងបាល់តាមបែបទំនើប មានបច្ចេកទេសល្អ ការបញ្ជូនបាល់ឲ្យគ្នាក៏ល្អ និងលេងបាល់ខ្ពស់ក៏ល្អថែមទៀត ដូច្នេះនេះជាដៃគូស័ក្តិសមមួយសម្រាប់កូនក្រុមរបស់លោក។

គ្រូបង្វឹកកម្ពុជា
គ្រូបង្វឹករូបនេះលើកឡើងទៀតថា បើទោះជាល្ងាចនេះជាការប្រកួតមិត្តភាពក៏ដោយតែលោកជឿជាក់ថាម្នាក់ៗនឹងលេងអស់ ១០០%។ ក្រុមរបស់លោកត្រៀមខ្លួនបានរួចរាល់ហើយសម្រាប់ល្ងាចនេះ។ ការប្រកួតល្ងាចនេះនឹងជាការប្រកួតដ៏ល្អសម្រាប់ក្រុមរបស់លោកត្រៀមខ្លួនប្រកួតជាផ្លូវការជាមួយប្រទេសហ្វីលីពីននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៃពានរង្វាន់ AFC Asian Cup។

ទិដ្ឋភាពហ្វឹកហាត់របស់តាហ្ស៊ីគីស្ថាន
បញ្ជាក់ដែរថា ជំនួបមិត្តភាពរវាងកម្ពុជា និងតាហ្ស៊ីគីស្ថាន នឹងធ្វើឡើងនៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះចាប់ផ្ដើមពីម៉ោង ៧យប់តទៅ និងមានផ្សាយតាមទូរទស្សន៍ BTV ផងដែរ៕

សន្និសីទសារព័ត៌មានម្សិលមិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


