កីឡា
ហែមថុន វិទីនី ដឹកនាំ និងជាគ្រូហែលទឹកជនពិការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម
អតីតកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ហែមថុន វិទីនី បានក្លាយជាគ្រូបង្វឹក និងដឹកនាំក្រុមកីឡាករ កីឡាការិនីមានពិការភាពកម្ពុជាទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា។

នេះជាការងារថ្មីមួយទៀតសម្រាប់ ហែមថុន វិទីនី ដែលទទួលបានឱកាសបង្ហាត់ក្រុមអត្តពលិកជនមានពិការភាពកម្ពុជាដើម្បីប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ បន្ទាប់ពីធ្លាប់តែបង្ហាត់បង្រៀនកីឡាហែលទឹកធម្មតា។
វិទីនី បានប្រាប់ថា៖ «មានការពិបាកក្នុងការបង្ហាត់ដែរដោយសារពួកគេមានពិការភាពខុសៗគ្នា។ អ្នកខ្លះធ្ងន់ អ្នកខ្លះកម្រិតស្រាល»។
ហែមថុន វិទីនី បានឲ្យដឹងថា៖ «ពីមុនខ្ញុំធ្លាប់ហ្វឹកហាត់ជាមួយគ្រូបង្វឹកអន្តរជាតិមួយរូបដែលគាត់ជាគ្រូបង្ហាត់ជនពិការ ហើយទទួលបានល្អទូទាំងពិភពលោក។ កាលពីពេលថ្មីៗ ខាងសហព័ន្ធកីឡាហែលទឹកអន្តរជាតិទើបតែបញ្ជូនគាត់មកប្រទេសខ្មែរ ហើយគាត់ក៏បានមកជួបក្រុមកីឡាជនពិការកម្ពុជាយើងដែរ។ ជាពិសេសគាត់បានជួយបង្ហាត់បង្រៀនខ្ញុំបន្ថែម ដូច្នេះខ្ញុំយល់ដឹងច្រើនពីរបៀបបង្ហាត់ជនពិការ»។
ហែមថុន វិទីនី ទើបតែបានបង្ហាត់ហែលទឹកដល់អត្តពលិកជនពិការកកម្ពុជាប៉ុន្មានខែចុងក្រោយ និងបង្ហាត់ដិតដល់ក្រោយពេលវិបត្តិកូវីដ-១៩ស្ងប់ស្ងាត់។ គ្រូបង្វឹករូបនេះបានយល់ឃើញថា៖ «បន្ទាប់ពីបង្ហាត់បានមួយរយៈពេល ខ្ញុំកត់សំគាល់ឃើញថា ពួកគាត់រីកចម្រើនច្រើន។ មែនទែនទៅ ពួកគាត់ខ្វះខាតច្រើនណាស់ ដោយសារពួកគាត់អត់បានហ្វឹកហាត់ដិតដល់។ ឥឡូវនេះ បច្ចេកទេសហែលរបស់ពួកគាត់ល្អប្រសើរច្រើន»។

វិទីនី បានសង្កត់ធ្ងន់ថា៖ «ខ្ញុំបានសិក្សាឃើញថា ពួកគាត់ខ្លះមានកំណត់ត្រាហែលមិនដាច់គ្នាឆ្ងាយប៉ុន្មានជាមួយកំណត់ត្រារបស់អ្នកដែលឈ្នះមេដាយកាលអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០១៧។ ខ្ញុំរំពឹងថា ក្រុមកីឡាករយើងនឹងធ្វើបានល្អ ទោះជាទើបហ្វឹកហាត់វិញ ក្រោយវិបត្តិកូវីដ-១៩។ ការហ្វឹកហាត់តិចក្តី តែពួកគាត់រីកចម្រើនបច្ចេកទេសច្រើន ហើយក៏ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួត»។
សហព័ន្ធកីឡាហែលទឹកជនពិការកម្ពុជាបានបញ្ជូនកីឡាករ៩រូប និងកីឡាការិនី២រូប ហើយម្នាក់ៗត្រូវប្រកួតជាច្រើនវិញ្ញាសាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១។ នេះជាលើកទី២ដែលក្រុមហែលទឹកជនពិការកម្ពុជាចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីលើកទី១កាលពីឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


