កីឡា
កីឡា៣ប្រភេទនេះ កម្ពុជាដាក់គោលដៅមេដាយមាសច្រើនជាងគេស៊ីហ្គេម២០២៣
កីឡាតេក្វាន់ដូ ITF គុនល្បុក្កតោ និងអានីស ស្ថិតក្នុងចំណោមកីឡា៣៩ប្រភេទដែលកម្ពុជាសម្រេចឲ្យប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
កីឡាយុទ្ធគុនចម្រុះ (Martial Arts) ត្រូវបានដាក់ទុកកីឡាមួយប្រភេទដែលមានកីឡា តេក្វាន់ដូ ITF, គុនល្បុក្កតោ និង អានីស (Arnis) ដែលបានកំណត់គោលដៅស្វែងរកមេដាយមាសច្រើនជាងកីឡាផ្សេងៗទៀត។

កីឡាតេក្វាន់ដូ ITF បានដាក់គោលដៅយកមេដាយមាសចំនួន១៥គ្រឿង។ កីឡាវ៉ូវីណាម ស្ថិតនៅលំដាប់ទីពីរដែលដាក់គោលដៅមេដាយមាសចំនួន៩គ្រឿង និងកីឡាគុនល្បក្កតោ ដាក់គោលមេដាយមាសចំនួន៥គ្រឿង។ ចំណែកកីឡាជាង៣០ប្រភេទផ្សេងទៀតបានដាក់គោលដៅមេដាយមាសចន្លោះពី១ទៅ៣គ្រឿង។
ទាំងនេះគ្រាន់តែសន្ទស្សន៍ដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានកំណត់យកមេដាយមាសប៉ុណ្ណោះ ខណៈចំនួនវិញ្ញាសាជាក់ស្តែងលើប្រភេទកីឡានីមួយៗនៅមិនទាន់សម្រេចជាផ្លូវការទាំងអស់ឡើយ ប៉ុន្តែវិញ្ញាសាភាគច្រើនបានសម្រេចហើយ នៅសល់កីឡាមួយចំនួនតូចកំពុងត្រូវបានពិចារណាលើវិញ្ញាសាដែលត្រូវដាក់។

សូមបញ្ជាក់ថា កិច្ចប្រជុំលេខាធិការដ្ឋាននៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍កាលពីសប្តាហ៍មុននៅប្រទេសថៃ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣បានដាក់បង្ហាញចជាង៦០០វិញ្ញាសាដល់អង្គប្រជុំដើម្បីធ្វើការសម្រេច៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


