កីឡា
ធ្លាប់ចាញ់កម្ពុជា ពេលនេះ U-19 សិង្ហបុរី កោះហៅកីឡាថ្មីថែមត្រៀមពានថ្មីពេលប៉ះគ្នាម្ដងទៀត
ក្រុមជម្រើសជាតិសិង្ហបុរី អាយុក្រោម១៩ឆ្នាំ បានកោះហៅកីឡាករចំនួន ២៣នាក់ ដើម្បីចូលរួមការប្រកួតជម្រុះពានរង្វាន់យុវជនទ្វីបអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup)។

U-20 សិង្ហបុរី រួមពូល I ជាមួយកម្ពុជា, តាជីគីស្ថាន និង លីបង់ ខណៈកាលពីខែកក្កដា កន្លងទៅក្រុមនេះបានចាញ់កម្ពុជា ម្ដងហើយ (១-០) ក្នុងពានយុវជនអាស៊ីអាគ្នេយ៍ ដែលជាហេតុធ្វើឱ្យលើកនេះបានកោះហៅកីឡាករថ្មីច្រើន ជាពិសេសជាកីឡាករដែលបានលេងច្រើននៅក្នុងលីគបាល់ទាត់សិង្ហបុរី។
ក្រុមចុងក្រោយត្រូវបានកាត់ចេញពីក្រុមបឋម ដែលមានកីឡាករចំនួន២៩នាក់ ហើយបាននិងកំពុងហ្វឹកហាត់ចាប់តាំងពីថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។ កីឡាករថ្មីចំនួន ៩នាក់ត្រូវបានកោះហៅឱ្យទៅតំណាងប្រទេសសិង្ហបុរី ក្នុងក្រុមអាយុក្រោម ១៩ឆ្នាំជាលើកដំបូង ខណៈដែលកីឡាករ ១៤នាក់ផ្សេងទៀត បានចូលរួមក្នុងការប្រកួតពានរង្វាន់ AFF U-19 Championship 2022 នៅប្រទេសឥណ្ឌូណេស៊ី កាលពីដើមខែកក្កដា។

គ្រូបង្វឹក Fadzuhasny Juraimi បាននិយាយថា៖ «ក្រុមនេះមានភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយកីឡាករដែលបានជ្រើសរើស សុទ្ធតែប្រកួតបានច្រើន និងធ្វើបានល្អនៅក្នុងលីគកំពូល Singapore Premier League (SPL), លីគ U-21 និងលីគទី២ (Singapore Football League)។»
«ដោយមិនគិតពីលទ្ធផល បទពិសោធន៍នេះនឹងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍កីឡាករ។ វាមិនមែនរាល់ថ្ងៃទេ កីឡាករទាំងនេះនឹងត្រូវប្រកួតជាមួយប្រទេសតាជីស្គីស្ថាន និងលីបង់ ហើយពួកគេត្រូវតែចាប់យកឱកាសនេះដោយដៃទាំងពីរដោយលេងយ៉ាងក្លាហាន និងមានការផ្តោតអារម្មណ៍ដើម្បីអនុវត្តទម្រង់លេងរបស់យើងនៅលើទីលាន»។ សម្ដីរបស់ លោក Fadzuhasny Juraimi។
បញ្ជាក់ថា U-20 សិង្ហបុរី នឹងជួប U-20 កម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ដែលជាប្រកួតទី២ នៅក្នុងពូល៕
អត្ថបទ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


