កីឡា
ជាបឋម CAMSOC យកផែនការ B ក្នុង«ភូមិកីឡា»សម្រាប់ស៊ីហ្គេម២០២៣
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានសម្រេចជាបឋមក្នុងការជ្រើសរើសយកផែនការ B នៅភូមិកីឡា (Sport Village) សម្រាប់រៀបចំកីឡាស៊ីហ្គេម លើកដំបូង នៅកម្ពុជា។

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះគណៈកម្មាធិការជាតិ CAMSOC បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យទីកន្លែងអង្គុយរបស់គណៈអធិបតី ទីកន្លែងស្នាក់នៅ អាហារ និងច្រកសុវត្ថិភាពជាដើមក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្រោយកិច្ចប្រជុំឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង CAMSOC បានប្រាប់អ្នកសារព័ត៌មានថា ៖«ឥឡូវនេះការកសាងភូមិកីឡា យើងឃើញមានភាពវិជ្ជមានច្រើន ថាតែយើងជ្រើសរើសផែនការ A ឬផែនការ B។ ផែនការ A យើងជ្រើសរើសជាង៤០០០គ្រែសម្រាប់ការស្នាក់នៅក្នុងភូមិកីឡាជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ។ ផែនការ B យើងអាចយកតែ៣៧០០គ្រែ ដែលចំនួននេះយើងអាចមានភាពជាក់លាក់ ហើយជាការសម្រេចចិត្តមួយ ប្រសិនបើក្នុងករណីចំនួន៤០០០គ្រែជាងមិនបានសម្រេច»។

«អីចឹងយើងបានសម្រេចយកផែនការ B ជាគោល គឺផែនការ យក៣៧០០គ្រែ ក្នុងការស្នាក់នៅក្នុងភូមិកីឡា។ ចំនួន៣៧០០គ្រែនេះគ្រប់គ្រាន់ក្នុងដំណើរការនៃការផ្លាស់គ្នាចុះឡើងរបស់កីឡាករ កីឡាការិនី ប្រតិភូប្រមាណ៩០០០នាក់អាចចេញចូលបាន»។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់។
ឯកឧត្តមបន្ថែមថា នេះជាអ្វីដែលឯកឧត្តម ថោន ខុន បានណែនាំឲ្យគ្រប់ភាគីទាំងអស់ ទាំងភាគីសាងសង់ភូមិកីឡា គណៈកម្មការជំនាញខាងផ្នែកគ្រប់គ្រងការស្នាក់នៅ ហូបចុច ត្រូវត្រួតពិនិត្យ តាមដាន វាយតម្លៃ គ្រប់ពេលវេលាទាំងអស់។
គិតមកដល់ពេលនេះ នៅសល់ប្រមាណ៨ខែទៀតប៉ុណ្ណោះ មហាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកដំបូងនៅលើទឹកដីកម្ពុជានឹងចូលមកដល់ដោយពិធីបើកជាផ្លូវការធ្វើនៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


