កីឡា
និស្សិតនាយទាហានសកម្មត្មាតពង ១០៤ រូបទទួលនិទ្ទេសល្អក្រោយបញ្ចប់វគ្គបង្រៀនហែលទឹក
វគ្គបង្រៀនហែលទឹកដល់និស្សិតនាយ ទាហានសកម្មជំនាន់ទី ២១ នៅសាលានាយទាហានសកម្មត្មាតពងចំនួន ១១៩ នាក់បានបញ្ចប់ជាផ្លូវការហើយ កាលពីថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២០ ។

វគ្គនេះមានការចូលរួមពីលោក នេត្រ ណាត នាយករងតំណាងឲ្យលោក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកតំណាងឲ្យលោក ស៊ុន ចាន់ថល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា វគ្គនេះបានធ្វើការហ្វឹកហាត់រយៈពេល ១០ ថ្ងៃ និងអនុវត្តប្រឡងបញ្ចប់ហែលទឹកជាក់ស្តែងរហូតដល់ថ្ងៃទី៣០ ខែធ្នូ មានសិក្ខាកាមនិស្សិតនាយទាហានសកម្មជំនាន់ទី ២១ ចំនួន ១១៤ នាក់ ក្នុងនោះស្ រី១៨ នាក់ យោធាចារ្យសាលាចំនួន ៧ នាក់ក្នុងស្រី ១ នាក់ ដោយទទួលបានលទ្ធផលរួមមាននិទ្ទេសល្អចំនួន ១០៤ នាក់ និទ្ទេសល្អបង្អួរចំនួន ១ នាក់ និងនិទ្ទេសមធ្យមចំនួន ១៦ នាក់។

លោកបានបន្តថា ចំពោះចំណុចខ្លាំងការអនុវត្តបានល្អតាមកម្មវិធីដែលបានគ្រោងទុក និងមាន ការសហការល្អរវាងសហព័ន្ធខ្មែរកីឡាហែលទឹក និងសាលានាយទាហានសកម្ម ហើយគ្រប់សមាសភាពមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច សិក្ខាកាមយកចិត្តទុកដាក់ហ្វឹកហាត់ និងតស៊ូអំណត់ព្យាយាម។ ចំណុចខ្សោយខ្សោយវិញ ពេលវេលាប្រុងប្រៀបការងារហ្វឹកហាត់មានរយៈពេលខ្លីរយៈពេលហ្វឹកហ្វឺនខ្លី មិនបានហ្វឹកហាត់គ្រប់របៀប(ក្បាច់ ) ហែលបានច្រើន និងអាកាសធាតុចុះត្រជាក់មិនសូវអំណោយផលដល់ការហ្វឹកហាត់។

ក្រោមសហការជាមួយសាលានាយទាហានសកម្មនិងសហព័ន្ធខ្មែរកីឡាហែលទឹក ដោយសហព័ន្ធបានបញ្ជូនគ្រូឧទ្ទេស៣រូបមានលោកគ្រូ នាង សូរិទ្ធិយ៉ា លោក ចេង ពិរោធ និងលោក ឆោម ចាន់ថុន សម្រាប់នាយទាហានសកម្មជំនាន់ទី ២១ ចំនួន ១១៩ នាក់ដែលមានរយៈពេល៧ថ្ងៃ យើងធ្វើការបង្រៀនតែពេលព្រឹក ចំណែកពេលរសៀលនាយទាហានសកម្មអនុវត្តដោយខ្លួនឯងផ្ទាល់សាលានាយទាហានសកម្មត្មាតពង៕



អត្ថបទ៖ វិសិទ្ធ
ចុចអាន៖ ក្រសួងការងារចេញគោលការណ៍បង្រៀន និងរៀនពីចម្ងាយសម្រាប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


