កីឡា
តិចអត់ដឹង! ក្រៅពី Ronaldo មានកីឡាករល្បីឈ្មោះច្រើនរូបទៀត កំពុងលេងនៅ ក្លិប Al Nassr
ការមកដល់របស់កីឡាករ Cristiano Ronaldo នៅក្លិប Al Nassr នឹងធ្វើឲ្យវិស័យកីឡាបាល់ទាត់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ឡើងទៅកាន់កម្រិតថ្មីមួយទៀត ធ្វើឲ្យពិភពលោកចាប់អារម្មណ៍។

ការបង្ហាញខ្លួនលើកដំបូងរបស់ Ronaldo នៅ Al Nassr ត្រូវបានគេរំពឹងថា នឹងបំបែកកំណត់ត្រាបច្ចុប្បន្នរបស់ក្របខ័ណ្ឌអារ៉ាប៊ីសាអូឌីត Pro League សម្រាប់តួលេខអ្នកមើលតាមទូរទស្សន៍ច្រើនបំផុត។
ប៉ុន្តែ ទោះបីជា Ronaldo ជាកីឡាករល្បីឈ្មោះបំផុតនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក៏ដោយ ប៉ុន្តែនៅមានកីឡាករលំដាប់អន្តរជាតិជាច្រើនរូបទៀត ដែលកំពុងប្រកបអាជីពនៅក្លិប Al Nassr រួចទៅហើយ។

អ្នកគាំទ្រក្របខ័ណ្ឌអង់គ្លេស Premier League ធ្លាប់ឆ្ងល់ថា តើអ្នកចាំទី David Ospina ទៅណាខ្លះបន្ទាប់ពីគាត់ចាកចេញពីក្លិបកាំភ្លើងធំ Arsenal ក្នុងឆ្នាំ ២០១៩?
អ្នកចាំទីសញ្ជាតិកូឡុំប៊ីវ័យ៣៤ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិប Al Nassr ក្រោយចាកចេញពី Napoli ក្នុងខែកក្កដា។

ចំណែកកីឡាករប្រេស៊ីល Talisca វ័យ ២៨ ឆ្នាំ និង Luiz Gustavo វ័យ៣៥ឆ្នាំ ក៏កំពុងលេងនៅក្លិប Al Nassr ផងដែរ។
ទន្ទឹមនឹងនេះ ការមកដល់របស់ Ronaldo មានន័យថា ក្លិប Al Nassr បច្ចុប្បន្នមានខ្សែប្រយុទ្ធកណ្តាលពីររូបដែលសុទ្ធតែជាអ្នកបានស៊ុតបញ្ចូលទីនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២។

ដៃគូរបស់ Ronaldo ពេលនេះ គឺកីឡាករអន្តរជាតិកាមេរូន Vincent Aboubakar ដែលជាអតីតកីឡាកររបស់ក្លិប Porto។ Aboubakar បានក្លាយជាខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Al Nassr ចាប់តាំងពីខែមិថុនា ឆ្នាំ២០២២១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Si
ចុចអាន៖ ញាក់សាច់ ពេលដឹងតម្លៃពលកម្មរបស់ Ronaldo ជាមួយក្លិបថ្មី
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


