កីឡា
កីឡា៧ប្រភេទនេះមានមុខប្រកួតគ្រប់ពេលស៊ីហ្គេមទាំងអស់
ព្រឹត្តិការណ៍កីឡាធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលហៅកាត់ ស៊ីហ្គេម បានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៥៩ ដែលរៀបចំការប្រកួតរាល់២ឆ្នាំម្តងនៅក្នុងប្រទេសអាស៊ាន រហូតដល់ពេលនេះបានរៀបចំការប្រកួត៣១លើកហើយ។ បើគិតទាំងឆ្នាំ២០២៣នេះ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងគឺជាលើកទី៣២។
យោងតាមធម្មនុញ្ញ និងច្បាប់របស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) រាល់ប្រទេសធ្វើជាម្ចាស់ផ្ទះត្រូវដាក់កីឡាយ៉ាងតិចបំផុត២២ប្រភេទសម្រាប់ការប្រកួត ក្នុងនោះត្រូវមានដាច់ខាតកីឡាកាតព្វកិច្ច២ គឺ អត្តពលកម្ម និងហែលទឹក ហើយក្នុងចំណោមកីឡាទាំងនេះត្រូវមាន១៤ប្រភេទដែលមានក្នុងការប្រកួតកីឡាអូឡាំពិក និងកីឡាទ្វីបអាស៊ី។
គ្រប់ប្រភេទកីឡាទាំងអស់ យ៉ាងតិចបំផុតត្រូវមានប្រទេសចំនួន៤ចូលរួមទើបអាចដាក់ឲ្យប្រកួតជាផ្លូវការបាន ប៉ុន្តែបើមានត្រឹមតែ៣ប្រទេសចុះក្រោមមិនអាចដាក់បញ្ចូលប្រកួតបានទេ។ ចាប់តាំងពីឆ្នាំ១៩៥៩ រហូតដល់ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) ប្រភេទកីឡាបានកើនឡើងជាលំដាប់ ហើយសម្រាប់ឆ្នាំ២០២៣នៅប្រទេសកម្ពុជាមានរហូត៤៩ប្រភេទកីឡាស្មើនឹង៦០៨វិញ្ញាសា ក្នុងនោះមាន១ជាប្រភេទកីឡាសម្តែងដែលមិនមែនប្រកួតដើម្បីដណ្តើមមេដាយផ្លូវការ។
គ្រប់ប្រភេទកីឡាទាំងអស់មិនមែនសុទ្ធតែត្រូវបានដាក់ឲ្យប្រកួតគ្រប់ពេលព្រឹត្តិការណ៍រាល់ពីរឆ្នាំម្តងទេ។ ប្រភេទកីឡាខ្លះត្រូវបានប្រទេសម្ចាស់ផ្ទះដាក់ឲ្យប្រកួត ប៉ុន្តែកីឡាខ្លះប្រទេសម្ចាស់ផ្ទះមិនដាក់ទេគឺអាស្រ័យលើសក្តានុពលរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះ។
ទោះបីជាយ៉ាងណា សម្រាប់ការប្រកួតទាំង៣១លើកកន្លងមក មានកីឡាចំនួន៧ប្រភេទត្រូវបានដាក់ឲ្យប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់ពោលគឺមិនដែលបាត់ឡើយ។ កីឡាដែលមានការប្រកួតគ្រប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម មានដូចខាងក្រោម៖
- អត្តពលកម្ម
- វាយសី
- ប្រដាល់សកល
- បាល់ទាត់
- បាញ់កាំភ្លើង
- ហែលទឹក
- វាយកូនឃ្លីលើតុ







អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


