កីឡា
លោក ថោង ខុន ៖«កម្ពុជានឹងចារមរតកស៊ីហ្គេមលើកដំបូង ក្រោយសុបិន៦៤ឆ្នាំ»
គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ នៅសល់ត្រឹមតែ៩៩ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងឈានចូលមកដល់លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង។

ចាប់តាំងពីកីឡាអាស៊ីអាគ្នេយ៍ចាប់បដិសន្ធិនៅឆ្នាំ១៩៥៩មក កម្ពុជាតែងតែសុបិនក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែដោយសារសង្គ្រាមបំផ្លិចបំផ្លាញជាបន្តបន្ទាប់បានធ្វើឲ្យកម្ពុជាមិនអាចទទួលរៀបចំបាន។ បើទោះជាក្រោយពេលសង្គ្រាមចប់ហើយក្តី កម្ពុជាត្រូវប្រឹងប្រែងដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិមុនឈានដល់ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីប្រទេសជាតិរីកចម្រើន និងសុខសន្តិភាពពេញបរិបូណ៍។
ក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃនៃដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ កាលពីល្ងាចថ្ងៃទី២៥ ខែមករា កន្លងទៅនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម មានប្រសាសន៍ថា ៖«ដោយនៅសល់ពេលតែ១០០ថ្ងៃទៀត (គិតត្រឹមថ្ងៃទី២៥ ខែមករា) កម្ពុជានឹងចារប្រវត្តិសាស្ត្រនៃមរតកកីឡា និងបំពេញក្តីស្រមៃឲ្យក្លាយជាការពិត ក្នុងការទទួលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ដែលជាព្រឹត្តិការណ៍ពហុកីឡាលើកដំបូងក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេល៦៤ឆ្នាំកន្លងទៅនេះ»។

លោកបន្តថា ៖«កីឡារស់ក្នុងសន្តិភាពត្រូវបានជ្រើសរើសជាពាក្យស្លោកក្នុងព្រឹត្តិការណ៍នេះដើម្បីបង្ហាញឲ្យឃើញថា សន្តិភាពបានផ្តល់ឲ្យកីឡារីកចម្រើននៅកម្ពុជា។ តាមរយៈសន្តិភាព ប្រទេសជាតិកំពុងរីករាយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងស្ថេរភាពគ្រប់ផ្នែកទូទាំងប្រទេស។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានទទួលស្គាល់ការប្តេជ្ញាចិត្តឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកជំរុញ លើកកម្ពស់ និងអភិវឌ្ឍចលនាលកីឡាអូឡាំពិកក្នុងប្រទេស និងតំបន់»។
សូមបញ្ជាក់ថា កីឡាស៊ីហ្គេម លើកទី៣២ នឹងបើកទំព័រជាប្រវត្តិសាស្ត្រនៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ខណៈកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងបើកជាផ្លូវការថ្ងៃទី៣ ខែមិថុនា និងបិទបញ្ចប់នៅថ្ងៃទី៩ ខែមិថុនា ដែលព្រឹត្តិការណ៍កីឡាទាំងពីរនឹងប្រារព្ធនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


