កីឡា
កូនប្រុស Tiger Woods មានសមត្ថភាពខ្លាំង មិនខុសពីឪពុកទាំងខ្លួននៅវ័យក្មេង
Charlie Axel Woods កូនប្រុសស្តេចវាយកូនហ្គោល Tiger Woods ដែលបច្ចុប្បន្ន មិនទាន់ពេញកម្លោះ ១៨ ឆ្នាំផងនោះ ត្រូវបានគេមើលឃើញថា មានទេពកោសល្យខ្លាំងមិនធម្មតា និងកំពុងតែស្នងដំណែងពីឪពុករបស់គេ ក្នុងពិភពកីឡាវាយកូនហ្គោល ។

ក្មេងប្រុស Charlie Axel Woods បច្ចុប្បន្នមានវ័យ ១៣ ឆ្នាំកើតថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០០៩ ត្រូវជាកូនរបស់តារាវាយកូនហ្គោលលំដាប់ថ្នាក់ពិភពលោក Tiger Woods និងអ្នកស្រី Elin Nordegren ។
ក្មេងប្រុសម្នាក់នេះចាប់ផ្តើមមានភាពល្បីល្បាញតាំងពីអាយុ ៤ ឆ្នាំមកម្ល៉េះ នៅពេលដែលគេត្រូវបានប្រទះឃើញក្នុងព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលជាមូយឪពុក ។ នៅឆ្នាំ ២០២០, Charlie Woods បានចាប់ដៃគូរជាមួយឪពុករបស់គេនៅក្នុងការប្រកួតជើងឯកផ្លូវការមួយឈ្មោះ PNC ដោយវាយក្នុងរយៈចម្ងាយ ១៦០ ម៉ែត្រ ។

នៅឆ្នាំ ២០២០ ដដែល, Charlie Woods បានឈ្នះក្នុងព្រឹត្តិការណ៍វាយកូនហ្គោលរបស់អាមេរិកដោយការវាយបញ្ចូលឡូចំនួន ៥ លើក ។ មិនតែប៉ុណ្ណោះ ក្នុងការប្រកួតអាយុចន្លោះពី ៩ ទៅ ១១ ឆ្នាំ រូបគេក៏បានឈ្នះជើងឯកក្នុងការប្រកួត PGA South Florida ផងដែរ ។

ចំពោះការប្រកួតជាច្រើនផ្សេងទៀតដែល Charlie Axel Woods បានបង្ហាញខ្លួនក្នុងឆ្នាំ ២០២២ នោះមានដូចជា នៅក្នុងកម្មវិធី Hurricane Junior Golf Tour និងក្នុងព្រឹត្តិការណ៍ Junior PGA South Florida រូបគេបានចូលរួមប្រកួតបានចំនួន ៨ ដង ។ មិនតែប៉ុណ្ណោះកូនប្រុសរបស់ Tiger Woods រូបនេះក៏បានចូលរួមនៅក្នុងព្រឹត្តិការណ៍ Notah Begay III Boys’ Jr. Golf National Championship កាលពីចុងឆ្នាំ ២០២២ ផងដែរ ។
ទាក់ទងជាមួយប្រាក់ចំណូលវិញ ទោះបីជានៅក្មេងក៏ដោយ តែតាមរយៈការប្រកួតកន្លងមក រូបគេអាចរកចំណូលបានប្រហែល ១.៥ ទៅ ៥ លានដុល្លារទៅហើយ ។ នេះបើយោងតាមគេហទំព័រ Wealthymint បានចុះផ្សាយ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ National today / Sporting News
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


