Connect with us

កីឡា

កីឡា​គ្រីឃីត​កម្ពុជា​ដាក់​គោល​ដៅ​ឈ្នះ​មេដាយ​មាស​​៣​​​គ្រឿង​​ពី​​ស៊ីហ្គេម​២០២៣​​

បានផុស

នៅ

សហព័ន្ធ​កីឡា​គ្រីឃីត​កម្ពុជា​បាន​ដាក់​គោល​ដៅ​ឈ្នះ​មេដាយ​មាស​យ៉ាង​ហោច​ណាស់​ចំនួន​៣​​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ។

ថ្លែង​ក្រោយ​ចប់ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​​ជា​មួយ​ក្រុម​ហ៊ុន​ AZ Group  លោក Manish Sharma ប្រតិបត្តិករ (CEO) របស់​សហព័ន្ធ​កីឡាគ្រីឃីត​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ​នេះ​ថា សម្រាប់​ស៊ីហ្គេម លើក​ទី​៣២ នេះ​កីឡា​គ្រី​ឃីត​មាន​មាន៤​វិញ្ញាសា (៤​​មេដាយ​មាស) គឺ២​វិញ្ញាសា​សម្រាប់បុរស និង២​វិញ្ញាសា​សម្រាប់នារី។

លោក Manish Sharma
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ពិតណាស់ យើងចង់ឈ្នះមេដាយមាស​ទាំង​៤​​គ្រឿង​ ប៉ុន្តែ​​គ្មាននរណា​ដឹងមុន​​ឡើយ។ យ៉ាង​ណា យើង​មានការជឿជាក់ខ្លាំង​ ដែលយ៉ាងហោចណាស់ក៏អាចឈ្នះមេដាយមាស៣​​គ្រឿងដែរពី​ស៊ីហ្គេម​នៅ​កម្ពុជា​នេះ។ យើងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពតាមដែលអាចទៅរួច​ក្នុង​ការ​ឈ្នះ​មេដាយ​មាស​ហោចណាស់៣​​គ្រឿងតាមគោលដៅរបស់យើង»។ លោក​បានប្រាប់​ពី​គោល​ដៅ។

លោក​បាន​បញ្ជាក់​ថា ក្រុមកីឡា​គ្រីឃីត​​កម្ពុជាបាន​និង​ហ្វឹកហាត់​ខ្លាំងណាស់។ ក្រៅ​ពី​ការ​ហ្វឹក​ហាត់​ខ្លាំង ក្រុម​គ្រីឃីត​កម្ពុជា​បាន​ប្រកួត​មិត្តភាព​ជា​បន្ត​បន្ទាប់ ហើយ​ក៏​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​កត់​សំគាល់។

នេះ​ជា​លើក​ទី​២​ដែល​កីឡា​គ្រីឃីត​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម បន្ទាប់​ពី​លើក​ទី​១​កាល​ស៊ីហ្គេម ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​មានត្រឹម​តែ​៣​វិញ្ញាសា​ប៉ុណ្ណោះ។ ទាំង​៣​វិញ្ញាសា​នោះ បុរស​អាយុ​ក្រោម​២០​ឆ្នាំ ប្រទេស​សិង្ហបុរី​ជា​ម្ចាស់​មេដាយ​មាស, បុរស​លើ​អាយុ​៥០​ឆ្នាំ ម៉ាឡេស៊ី​ជា​ម្ចាស់​មេដាយមាស និង​នារីអាយុ​ក្រោម​២០​ឆ្នាំ ថៃ​ជា​ម្ចាស់មេដាយ​មាស៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម