កីឡា
កាតា បរិច្ចាគផ្ទះចល័ត ១ ម៉ឺនផ្ទះ សល់ពីការប្រកួត World Cup ដល់ តួកគី និងស៊ីរី ដែលរងគ្រោះរញ្ជួយដី
ប្រទេសកាតា ដែលធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) កាលពីឆ្នាំមុន បានបរិច្ចាគផ្ទះចល័តចំនួន ១០,០០០ ផ្ទះ ដែលប្រើប្រាស់ក្នុងអំឡុងការប្រកួតសម្រាប់ភ្ញៀវ ទៅកាន់តំបន់រងផលប៉ះពាល់ដោយការរញ្ជួយដីដ៏មហន្តរាយនៅក្នុងប្រទេសតួកគី និងស៊ីរី។

យ៉ាងហោចណាស់មនុស្ស ៤១,០០០ នាក់ បានស្លាប់ចាប់តាំងពីការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រដំបូង និងការរញ្ជួយដីដែលបានវាយប្រហារកាលពីថ្ងៃចន្ទសប្ដាហ៍មុន (ថ្ងៃទី ០៦ ខែកុម្ភៈ) ហើយគ្រោះមហន្តរាយនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងនៅក្នុងប្រទេសទាំងពីរ។
មនុស្សជាងមួយលាននាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេនៅក្នុងប្រទេសតួកគី ហើយគេបារម្ភថាចំនួននេះកើនឡើងច្រើននៅក្នុងប្រទេសស៊ីរី។

កិច្ចខិតខំប្រឹងប្រែងសង្គ្រោះជាលក្ខណៈអន្តរជាតិកំពុងបន្ត ដោយផ្ដោតលើការផ្លាស់ប្ដូរពីការជួយសង្គ្រោះអ្នករស់រានមានជីវិតនៅក្រោមគំនរបាក់បែក ទៅជាការផ្ដល់អាហារ ការថែទាំផ្លូវចិត្ត និងទីជម្រក។
រជ្ជទាយាទកាតា Emir Sheikh Tamim bin Hamad Al Thani ដែលជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ គឺជាមេដឹកនាំបរទេសដំបូងគេដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី ចាប់តាំងពីការរញ្ជួយដី នៅពេលដែលទ្រង់បានធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdogan អំពីរបៀបដែលរដ្ឋឈូងសមុទ្រអាចជួយបានតាមរយៈ”កាត់បន្ថយគ្រោះមហន្តរាយនេះ” កាលពីថ្ងៃអាទិត្យ (ថ្ងៃទី ១២ ខែកុម្ភៈ)។
ត្រូវបានសន្យាថា នឹងបញ្ជូនផ្ទះចល័តចំនួន ១០,០០០ គ្រឿង ដែលប្រើដើម្បីកាត់បន្ថយបន្ទុកចំនួន នៃការស្នាក់របស់ភ្ញៀវនៅក្នុងការចូលរួមទស្សនាការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២២ របស់ប្រទេសកាតា ទៅកាន់ប្រទេសតួកគី និងស៊ីរី។

អ្នកគាំទ្រ ត្រូវបានគេរាយការណ៍ថាបានចំណាយប្រហែល ២១៣ ដុល្លារ ក្នុងមួយយប់ ដើម្បីស្នាក់នៅក្នុងផ្ទះចល័តនេះ ដែលមានទីតាំងនៅវាលខ្សាច់ទទេ នៅឯព្រឹត្តិការណ៍ World Cup 2022 ជាកន្លែងដែលមានការត្អូញត្អែរជុំវិញបញ្ហាជាច្រើន រួមទាំងបង្គន់ដែលលេចធ្លាយ។ បច្ចុប្បន្ន បណ្ដុំដំបូង នៃផ្ទះចល័ត ត្រូវបានបញ្ជូនទៅកាន់ប្រទេសតួកគី និងស៊ីរី។
ប្រទេសកាតា ក៏កំពុងបរិច្ចាគតង់ កញ្ចប់អាហារ និងសម្ភារៈពេទ្យដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ហើយមានមនុស្សប្រហែល ១៣០ នាក់ នៅលើដីក្នុងប្រទេសតួកគី៕
ប្រភព ៖ insidethegames.biz
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


