កីឡា
ថៃចុះឈ្មោះប្រកួតស៊ីហ្គេមនៅកម្ពុជាច្រើនជាងគេគឺជិត២ពាន់នាក់
គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ប្រទេសទាំង១១បានចុះឈ្មោះប្រតិភូ និងអត្តពលិកចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានភាគច្រើនហើយមុនពេលពិធីបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ខណៈប្រទេសថៃបានចុះឈ្មោះចូលរួមច្រើនជាងគេរហូតដល់១៩៨៥នាក់។

តាមរបាយការណ៍លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) ក្នុងពិធីទទួលទានអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាកម្ពុជាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពកាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ បង្ហាញថា ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានចុះឈ្មោះប្រតិភូ និងអត្តពលិកច្រើនជាងកម្ពុជា ខណៈព្រុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើតតិចជាងម្ចាស់ផ្ទះ។

១១ប្រទេសបានចុះឈ្មោះមានចំនួនដូចខាងក្រោម៖
- ១-ប្រតិភូកីឡា កម្ពុជា ចំនួន ១១៥៨ នាក់
- ២-ប្រតិភូកីឡា ព្រុយណេ ចំនួន ១១៣នាក់
- ៣-ប្រតិភូកីឡា ឥណ្ឌូណេស៊ី ចំនួន ១៨០២នាក់
- ៤-ប្រតិភូកីឡា ឡាវ ចំនួន ៦៥៦នាក់
- ៥-ប្រតិភូកីឡា ម៉ាឡេស៊ី ចំនួន ១៥៣២នាក់
- ៦-ប្រតិភូកីឡា មីយ៉ាន់ម៉ា ចំនួន ៦៩៤នាក់
- ៧-ប្រតិភូកីឡា ហ្វីលីពីន ចំនួន ១៣៤២នាក់
- ៨-ប្រតិភូកីឡា សិង្ហបុរី ចំនួន ១២២៨នាក់
- ៩-ប្រតិភូកីឡា ថៃ ចំនួន ១៩៨៥នាក់
- ១០-ប្រតិភូកីឡា ទីម័រខាងកើត ចំនួន ១៧១នាក់
- ១១-ប្រតិភូកីឡា វៀតណាម ចំនួន ១៦៦៣នាក់។
តាមកាលបរិច្ឆេទការចុះឈ្មោះត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៤ ខែមីនា ប៉ុន្តែប្រសិនបើការចុះឈ្មោះមានការយឹត ពេលវេលានៃការចុះឈ្មោះអាចពន្យារពេលច្រើនថ្ងៃទៀត។ ទោះបីជាយ៉ាងណា ស៊ីហ្គេម លើកទី៣២ នៅកម្ពុជានេះមិនមានព័ត៌មានពាក់ព័ន្ធនឹងការពន្យារពេលចុះឈ្មោះឡើយ។
សូមបញ្ជាក់ថា ស៊ីហ្គេម លើកទី៣២ ត្រូវបានសម្រេចដាក់កីឡា៣៦ប្រភេទ និងកីឡាប្រកួតសម្តែង១ប្រភេទ ដែលមានវិញ្ញាសា៥៨១។ ពិធីបើកជាផ្លូវការថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់ថ្ងៃទី១៧ ខែឧសភា ខណៈកីឡា១០ប្រភេទប្រកួតមុនពិធីបើក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


