កីឡា
មកស្គាល់អត្តពលិកគុនខ្មែរ១៤រូបឈ្នះមេដាយមាសស៊ីហ្គេមក្នុងនាមជាម្ចាស់ក្បាច់គុន
ក្នុងនាមជាម្ចាស់ក្បាច់គុនអត្តសញ្ញាណជាតិ កម្ពុជាបានដាក់គុនខ្មែរចំនួន១៩វិញ្ញាសាក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ អត្តពលិកគុនខ្មែរធ្វើបានល្អជាងគេដោយបានឈ្នះមេដាយមាសជូនជាតិ១៤គ្រឿង ឈរចំណាត់ថ្នាក់លេខ១ក្នុងតារាង។
ថ្ងៃនេះ សារព័ត៌មានកម្ពុជាថ្មីសូមបង្ហាញអត្តពលិកគុនខ្មែរទាំង១៤រូបដែលបានដណ្តើមមេដាយមាសជូនជាតិ ក្នុងនាមជាម្ចាស់ក្បាច់គុន។
១. កីឡាករ ម៉ាប់ ធារ៉ា បានឈ្នះកីឡាករវៀតណាម ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម។

២. កីឡាករ ភុន ពិសិដ្ឋ បានឈ្នះកីឡាករវៀតណាម ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់៤៨កីឡូក្រាម។

៣. កីឡាករ ខាំ ខ្លានាង បានឈ្នះកីឡាករវៀតណាម ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។

៤. កីឡាករ ហ៊ឹម គឹមរៀង បានផ្តួលកីឡាករឡាវឲ្យសន្លប់ ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។

៥. កីឡាករ ឡៅ ចិត្រា បានឈ្នះកីឡាករវៀតណាម ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។

៦. កីឡាការិនី មើយ ស៊ឹង បានឈ្នះមេដាយមាស កីឡាគុនខ្មែរ វិញ្ញាសាសម្តែងគុនគ្រូ។

៧. កីឡាករ កាន់ ម៉េងហុង ដណ្តើមបានមេដាយមាស សម្រាប់វិញ្ញាសាសម្តែងគុនគ្រូ។

៨. កីឡាករ ឃួន ឡាំកូស៊ីន បានឈ្នះកីឡាករហ្វីលីពីន ដណ្តើមបានមេដាយមាស ក្នុងវិញ្ញាសាប្រភេទទម្ងន់៥៧គីឡូក្រាម។

៩. កីឡាករ ឈុត វ៉ាន់ថង (ឈុត សេរីវ៉ាន់ថង) បានឈ្នះកីឡាករឡាវ ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។

១០. កីឡាការិនី ទូច ចាន់វត្តី ដណ្តើមបានមេដាយមាស បន្ទាប់ពីយកឈ្នះកីឡាការិនីវៀតណាម ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។

១១. កីឡាករ ឃុន បូរ៉ា (ឃីម បូរ៉ា) បានឈ្នះកីឡាករឡាវ តាមរយៈការផ្តួលឲ្យសន្លប់នៅទឹកទី១ ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម។

១២. កីឡាករ ទិត សោភ័ណ្ឌ (រឿង សោភ័ណ្ឌ) បានក្លាយជាម្ចាស់មេដាយមាសដោយស្វ័យប្រវត្តិ ក្រោយកីឡាករវៀតណាមមានបញ្ហារបួសមិនអាចឡើងមកប្រកួតបាន ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

១៣. កីឡាករ ឡៅ ចន្ទ្រា បានឈ្នះកីឡាករវៀតណាម ដណ្តើបានមេដាយមាសជូនជាតិ ក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រាម។

១៤. កីឡាករ រុំ សំណាង (ព្រំ សំណាង) ដណ្តើមបានមេដាយមាស តាមរយៈការឈ្នះកីឡាមីយ៉ាន់ម៉ា ក្នុងប្រភេទទម្ងន់៨១គីឡូក្រាម។

នេះជាជោគជ័យមួយសម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះលើកទី១នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងជាម្ចាស់ក្បាច់គុនអត្តសញ្ញាណខ្មែរ ដែលទទួលបានមេដាយមាស១៤ ប្រាក់៣ និងសំរឹទ្ធ២៕
អត្ថបទ៖ ម៉ាលីស
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


