Connect with us

កីឡា

វីរកីឡាការិនី ស៊ន សៀវម៉ី និងនារី​ខ្មែរ-អាមេរិក Casandre ប្រកួតថ្ងៃនេះ

បានផុស

នៅ

កីឡាការិនី​តេក្វាន់ដូ​ឆ្នើមជម្រើស​ជាតិ​កម្ពុជា ស៊ន សៀវម៉ី និងកីឡាការិនី​ខ្មែរ-អាមេរិក​ Casandre Nicol Tubbs ត្រូវ​ប្រកួត​ថ្ងៃ​នេះ​នៅ OCIC ជ្រោយ​ចង្វារ បន្ទាប់​ពី​មិត្តរួម​​ក្រុម​មួយ​ចំនួន​បាន​ប្រកួត​រយៈ​ពេល​២​ថ្ងៃ​​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។

រហូត​ដល់​ពេល​នេះ មាន​កីឡាករ កីឡាការិនី​តេក្វាន់ដូ​កម្ពុជា​ជា​ច្រើន​រូប​បាន​ប្រកួត​ទាំង​វិញ្ញាសា​សម្តែង និង​ប្រយុទ្ធ។ ក្នុង​​នោះ ក្រុម​កីឡា​តេក្វាន់ដូ​កម្ពុជា​ឈ្នះ​មេដាយ​ប្រាក់​២​គ្រឿង និង​មេដាសំរឹទ្ធ​៦​គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ថ្ងៃ​នេះ កីឡាករ និង​កីឡាការិនី​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ប្រកួត​ដើម្បី​ស្វែង​រក​មេដាយ​ជូន​ជាតិ។ កីឡាការិនី​ឆ្នើម ស៊ន សៀវម៉ី ត្រូវ​ប្រកួត​ក្នុង​​ប្រភេទ​ទម្ងន់​​+៧៣​គីឡូក្រាម​ដែល​ជា​ក្តី​សង្ឃឹម​របស់​កម្ពុជា​ក្នុង​ការ​​ទទួល​បាន​មេដាយ ប៉ុន្តែ​វីរកីឡាការិនី​ឆ្នើម​រូប​នេះ​បាន​សម្រាក​ប៉ុន្មាន​ឆ្នាំ​ហើយ ដូច្នេះ​ការ​វិល​ត្រឡប់​មក​វិញ​​អាច​មិន​មានសមត្ថភាព​គ្រប់​គ្រាន់​ដូច​ពី​មុន។

កីឡាការិនី​ខ្មែរ​មក​ពី​​សហរដ្ឋ​អាមេរិក Casandre Nicol Tubbs បាន​ដាក់​គោលដៅ​រក​ឲ្យ​បាន​មេដាយ​មាស​ជូន​កម្ពុជា បន្ទាប់​ពី​​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់១ និងសំរឹទ្ធ២រួច​ហើយក្នុង​កីឡាស៊ីហ្គេម។ កីឡាការិនី​រូប​នេះ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​+៦៧​គីឡូក្រាម។

ខាង​ក្រោម​ជា​មេដាយ​ដែល​តេក្វាន់ដូ​​កម្ពុជា​ទទួល​បាន​គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​ឧសភា​

  • កីឡាការិនី វឿន ស៊ីថា មេដាយ​ប្រាក់១
  • កីឡាការិនី ឈឿង អាលីហ្សា មេដាយ​ប្រាក់១
  • កីឡាករ ឆន គីមហាក់ មេដាយ​សំរឹទ្ធ១
  • កីឡាការិនី ម៉ាង កន្នីធីតា មេដាយ​សំរឹទ្ធ១
  • អត្តពលិក ឈឿង លីណា, ជុន សុវណ្ណ, កាង ឡាងឈុន, កែវ មុន្នី និង ណាង វណ្ណៈ មេដាយ​សំរឹទ្ធ១
  • កីឡាករ មាន ស៊ូសាយិត មេដាយ​សំរឹទ្ធ១
  • កីឡាករ ភូ ស៊ូចេង មេដាយ​សំរឹទ្ធ១
  • កីឡាការិនី ចេង ប៊ុណ្ណា មេដាយ​សំរឹទ្ធ​១

    អត្ថបទ៖ វីរបុត្រ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម