កីឡា
លោកគ្រូ ស៊ន អេលីត ប្រកាសឈប់ទទួលកូនសិស្សទៀតហើយ
ប្រធានក្លិបប្រដាល់គុនខ្មែរ នាយកដ្ឋានអង្គរក្ស លោកគ្រូ ស៊ន អេលីត បានប្រកាសឈប់ទទួលកូនសិស្សទៀតហើយ បន្ទាប់ពីមានបងប្អូនស្រឡាញ់គុនខ្មែរជាច្រើនបានសុំចូលវឹកហាត់នៅក្លិបរបស់លោកគ្រូ។

លោកគ្រូ ស៊ន អេលីត និយាយថា៖«តាមពិតទៅ ខ្ញុំចង់ទទួលកូនសិស្សបន្ថែមទៀតដែរ ប៉ុន្តែខ្ញុំជួបបញ្ហាលំបាកក្នុងការរកទីផ្សារឲ្យកីឡាករថ្មីៗប្រកួតមិនបាន។ រឿងសង្វៀនថ្នាលក៏ខ្ញុំចង់ផ្អាកឈប់ធ្វើដែរ ដោយសារខ្ញុំត្រូវចំណាយលុយខ្លួនឯងនិងមានបញ្ហាប្រឈមជាច្រើន ប្រសិនបើកីឡាករទាំងអស់មានបញ្ហារបួសស្នាមទៀតគឺខ្ញុំកាន់តែពិបាក»។
ការលើកឡើងរបស់លោកគ្រូ ស៊ន អេលីត បែបនេះ បន្ទាប់ពីវិស័យគុនខ្មែរហាក់មានសន្ទុះគាំទ្រខ្លាំងពីមហាជន និងមានបងប្អូនជាច្រើន ដែលស្រឡាញ់គុនខ្មែរបានសុំចូលហ្វឹកហាត់ក្នុងក្លិបរបស់លោកគ្រូជាបន្តបន្ទាប់។
បើក្រឡែកមើលទៅទីផ្សារប្រកួតនៅក្រៅស្រុកនាពេលបច្ចុប្បន្ន ជាពិសេសការប្រកួតនៅប្រទេសថៃវិញគឺខាងភាគីថៃបានបិទទីផ្សារក្នុងការយកកីឡាករខ្មែរទៅប្រកួតទេ បន្ទាប់ពីកីឡាប្រដាល់គុនខ្មែរត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងកីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាម្ចាស់ផ្ទះ។ វិវាទជាច្រើនទៀតរវាងគុនខ្មែរនិងមួយថៃ។

លោកគ្រូ ស៊ន អេលីត បានបន្ថែមថា៖«ពាក់ព័ន្ធជាមួយកម្មពិធីខ្មែរ-ថៃ យើងមានបញ្ហាដោយសារអ្នកគាំទ្រទាំងសងខាងប៉ះទង្គិចគ្នាបង្កទៅជាវិវាទ ដែលធ្វើឲ្យយើងពិបាកក្នុងការទៅប្រកួតនៅប្រទេសថៃ។ ខ្ញុំសង្ឃឹមថា នឹងមានការយោគយល់ហើយស្វែងរកចំណុចកណ្ដាលណាមួយដើម្បីឲ្យកីឡាករខ្មែរអាចចូលសង្វៀនថៃបាន»៕
អត្ថបទ៖ ផា រតនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


