កីឡា
លោក Trump ចំអកកីឡាការិនី Rapinoe រឿងប៉េណាល់ទីអត់ចូលធ្វើឱ្យអាមេរិកធ្លាក់ពី World Cup នារី
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចំអកឱ្យកីឡាការិនីបាល់ទាត់ Megan Rapinoe បន្ទាប់ពីនាងខកខានក្នុងការស៊ុតបាល់ប៉េណាល់ទីសម្រាប់ក្រុមនារីអាមេរិក នាំឱ្យចាញ់ស៊ុយអែត ក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោក។

Rapinoe គឺជាកីឡាការិនីអាមេរិកម្នាក់ក្នុងចំនោមកីឡាការិនីបីនាក់ដែលបរាជ័យក្នុងការស៊ុតប៉េណាល់ទី ខណៈស៊ុយអែតបានឈ្នះការស៊ុតបាល់បញ្ចូលទីក្នុងលទ្ធផល ៥-៤ នៅកីឡដ្ឋាន Melbourne Rectangular ដើម្បីឈានទៅវគ្គ ៨ក្រុមចុងក្រោយ។
បរាជ័យរបស់សហរដ្ឋអាមេរិកក៏បានទទួលរងការរិះគន់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម។ ជាក់ស្តែង លោក Trump អតីតប្រធានាធិបតីអាមេរិកបាននិយាយបែបលេងសើច និងចំអកលើកីឡាការិនី Rapinoe។
លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social ដែលជាបណ្ដាញសង្គមបង្កើតដោយលោកផ្ទាល់ថា ៖«បរាជ័យដ៏គួរឱ្យតក់ស្លុត និងស្មានមិនដល់។ ក្រុមបាល់ទាត់នារីអាមេរិក ចាញ់ក្រោមថ្វីជើងស៊ុយអែត។ វាគឺជានិមិត្តរូបពេញលេញនៃអ្វីដែលកំពុងកើតឡើងចំពោះប្រជាជាតិដ៏អស្ចារ្យរបស់យើង ដែលស្ថិតនៅក្រោមការដឹកនាំរបស់ Joe Biden»។

«ស៊ុតល្អណាស់ Megan អាមេរិកនឹងធ្លាក់នរក!!! MAGA (ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត)»។ លោក Trump សរសេរបន្ថែម។
អំឡុងការប្រកួតបាល់ទាត់ពិភពលោក កីឡាការិនី Rapinoe ក៏ត្រូវបានចោទប្រកាន់ពីបទ “បំពុល” ដល់ក្រុមនារីអាមេរិក ជាមួយនឹងកីឡាការិនីជាច្រើនដែលបដិសេធមិនច្រៀងចម្រៀងជាតិអាមេរិក។
មានតែកីឡាការិនី ៥នាក់ប៉ុណ្ណោះក្នុងចំណោម ១១នាក់ដែលច្រៀងចម្រៀងជាតិ មុនពេលជួបជាមួយស៊ុយអែត ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ។ ករណីដូចគ្នានេះក៏កើតឡើងមុនការប្រកួតក្នុងពូលជាមួយនឹងវៀតណាម ហូឡង់ និងព័រទុយហ្គាល់។
ការឆ្លើយតបដោយបិទមាត់នេះបានជំរុញឱ្យមានកំហឹងក្នុងចំណោមអ្នកគាំទ្រអាមេរិកមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈពួកគេបានរិះគន់ចំពោះការបង្ហាញពីកង្វះការគោរព។

Rapinoe ធ្លាប់មានជម្លោះជាមួយ លោក Trump កាលពីឆ្នាំ២០១៩ នៅពេលនាងបាននិយាយថា នាងមិនទៅលេងសេតវិមានទេ ប្រសិនបើពួកគេឈ្នះការប្រកួត World Cup នៅឆ្នាំនោះ។
លោក Trump បានវាយបកទៅលើ Rapinoe ដោយនិយាយថានាង ៖«មិនគួរមើលងាយប្រទេសរបស់យើង សេតវិមាន ឬទង់ជាតិរបស់យើងទេ»។
Rapinoe ស្ថិតក្នុងចំណោមកីឡាការិនីអូឡាំពិកអាមេរិកមួយចំនួនដែលបានអបអរជ័យជម្នះនៃការបោះឆ្នោតរបស់លោក Joe Biden ជាប្រធានាធិបតីក្នុងខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីជ័យជម្នះលើលោក Trump ផ្ទាល់ ដែលបានកាន់តំណែងតាំងពីខែមករា ឆ្នាំ២០១៧៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ dailymail.co.uk
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


