កីឡា
ក្រុមប្រឹក្សាកីឡាអេស្ប៉ាញនឹងចូលខ្លួន បើសហព័ន្ធបរាជ័យដោះស្រាយរឿងលោក Rubiales
សហព័ន្ធកីឡាបាល់ទាត់អេស្បាញ (RFEF) បានរងការរិះគន់ បន្ទាប់ពីរបៀបវារៈរបស់ស្ថាប័នគ្រប់គ្រងសម្រាប់មហាសន្និបាតវិសាមញ្ញដែលគ្រោងធ្វើនៅថ្ងៃសុក្រ ទី២៥ ខែសីហា មិនបាននិយាយអំពីឧបទ្ទវហេតុពាក់ព័ន្ធនឹងប្រធានរបស់ខ្លួន លោក Luis Rubiales ដែលបានថើបមាត់កីឡាការិនី Jennifer Hermoso។
ក្រុមប្រឹក្សាកីឡាជាន់ខ្ពស់របស់រដ្ឋាភិបាល (CSD) បានព្រមានថា ខ្លួននឹងឈានជើងចូល ប្រសិនបើសហព័ន្ធបាល់ទាត់អេស្បាញ REFF បរាជ័យក្នុងការចាត់វិធានការប្រឆាំងនឹង លោក Rubiales ។

Rubiales បានប្រឈមមុខនឹងការរិះគន់ បន្ទាប់ពីបានថើបកីឡាការិនី Hermoso អំឡុងពេលពិធីប្រគល់មេដាយ បន្ទាប់ពីជ័យជម្នះរបស់អេស្ប៉ាញលើក្រុមអង់គ្លេស ក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA Women’s World Cup។
បន្ទាប់ពីបុរសវ័យ ៤៦ឆ្នាំរូបនេះបានសុំទោសចំពោះអាកប្បកិរិយារបស់ខ្លួន នាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ លោក Pedro Sanchez បាននិយាយថា “មិនគ្រប់គ្រាន់ទេ” ខណៈឧបនាយករដ្ឋមន្ត្រីទី២ លោក Yolanda Díaz បានអំពាវនាវឱ្យលោក “លាលែងពីតំណែង” ។
ឥឡូវនេះ ប្រធានក្រុមប្រឹក្សាកីឡាជាន់ខ្ពស់របស់រដ្ឋាភិបាល លោក Victor Francos បានអះអាងថា ក្រុមប្រឹក្សានឹងចូលខ្លួនចាត់ការ ប្រសិនបើវិធានការវិន័យមិនត្រូវបានធ្វើឡើងប្រឆាំងនឹង លោក Rubiales ។

លោក Francos បាននិយាយថា ៖«យើងមានភាពច្បាស់លាស់ជាមួយ RFEF អំពីតម្រូវការក្នុងការបើកដំណើរការដែលបង្កើតឡើងដោយច្បាប់កីឡា។ យើងមិនអាចឆ្លងកាត់ការមិនបើកដំណើរការនីតិវិធីផ្ទៃក្នុងទាំងនោះទេ។ យើងនឹងរង់ចាំការដោះស្រាយរឿងនេះជាបន្ទាន់ ដែលវាមានកម្រិតខ្លាំងចំពោះមនុស្សពីរនាក់ដែលពាក់ព័ន្ធ ហើយមិនមានអ្វីច្រើនក្នុងការស៊ើបអង្កេត»។
ឥឡូវនេះត្រូវបានគេរាយការណ៍ថា ករណីនេះអាចត្រូវបានផ្ទេរទៅតុលាការរដ្ឋបាលកីឡាអេស្ប៉ាញ (TAD) បន្ទាប់ពីក្រុមប្រឹក្សាកីឡាជាន់ខ្ពស់របស់រដ្ឋាភិបាល បានទទួលពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងលោក។
ក្រុមប្រឹក្សាកីឡាជាន់ខ្ពស់របស់រដ្ឋាភិបាល មានអំណាចទាមទារឲ្យដកអ្នកគ្រប់គ្រងដែលសាងភាពអាម៉ាស់ចេញ ព្រោះវាជាស្ថាប័នស្វយ័តរបស់ក្រសួងវប្បធម៌ និងកីឡា។

វាត្រូវបានគេរាយការណ៍ថា Liga F ដែលជាលីគបាល់ទាត់នារីរបស់អេស្ប៉ាញ ក៏បានដាក់ពាក្យប្តឹងទៅ CSD ដើម្បីបណ្តេញលោក Rubiales ចេញផងដែរ។ គេបានហៅសកម្មភាពនេះថាជា “ការអាម៉ាស់លើឆាកអន្តរជាតិដែលមិនធ្លាប់មានពីមុនមក”៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


