កីឡា
ពេលនេះ៦ប្រទេសបានដាក់ពាក្យធ្វើជាម្ចាស់ផ្ទះបាល់ទាត់នារីពិភពលោកឆ្នាំ២០២៧
ត្រឹមថ្ងៃទី៨ ខែធ្នូ បានដល់ថ្ងៃផុតកំណត់សម្រាប់ការដាក់សំណើដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ជើងឯកនារីពិភពលោក ឆ្នាំ២០២៧ (FIFA Women’s World Cup 2027)ដោយមានប្រទេសចំនួន៦បានដាក់សំណើរដើម្បីប្រជែងសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត FIFA Women’s World Cup នាពេលខាងមុខ។

ការដេញថ្លៃធ្វើជាម្ចាស់សហម្ចាស់ផ្ទះចំនួន២ និងការដេញថ្លៃធ្វើម្ចាស់ផ្ទះតែម្នាក់ឯងមាន១។ ប្រទេសប្រេស៊ីល ដែលពីមុនធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ផ្នែកបុរស ក្នុងឆ្នាំ១៩៥០ និងឆ្នាំ២០១៤ មានបំណងក្លាយជាប្រទេសនៅអាមេរិកខាងត្បូងដំបូងគេដែលរៀបចំការប្រកួតស្ត្រី។ ពួកគេបានក្លាយជាគូប្រជែងសហរដ្ឋអាមេរិក ពីការធ្វើជាម្ចាស់ផ្ទះជាលើកទី៣ ក្នុងចំណោមការប្រកួតបាល់ទាត់ពិភពលោក ចំនួន១០លើក គិតទាំងឆ្នាំ២០២៧។

សហរដ្ឋអាមេរិក មានគោលបំណងចម្លងភាពជោគជ័យពីការប្រកួតបាល់ទាត់ពិភពលោកបុរស ឆ្នាំ២០២៦ ដើម្បីសហការជាមួយប្រទេសម៉ិកស៊ិកដើម្បីដេញថ្លៃ និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធពីព្រឹត្តិការណ៍កីឡាដ៏សំខាន់បំផុតរបស់ទ្វីបក្នុងទសវត្សរ៍នេះ។ អាមេរិកធ្លាប់ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ១៩៩៣ និង២០០៣ ដោយព្យាយាមបំបែកកំណត់ត្រារបស់ប្រទេសចិនដែលធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ១៩៩១ និង២០០៧។

ដោយឡែក នៅតំបន់អឺរ៉ុបក៏ស្វះស្វែងរកការរៀបចំបាល់ទាត់នារី World Cup ជាលើកទី៣ដែរ បន្ទាប់ពីប្រទេសបារាំងធ្លាប់ធ្វើឆ្នាំ២០១៩ និងស៊ុយអែត ធ្វើនៅឆ្នាំ១៩៩៥។ លើកនេះ ប្រទេសអាល្លឺម៉ង់ បែលហ្ស៊ិក និងហុល្លង់បានចាប់ដៃគ្នាដើម្បីប្រជែងជាមួយប្រេស៊ីល និងសហរដ្ឋអាមេរិក-ម៉ិកស៊ិក។

ការសម្រេចចិត្តថា ប្រទេសណាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ស្ត្រីលើកទី១០ ឆ្នាំ២០២៧ នឹងត្រូវប្រកាសនៅខែឧសភាឆ្នាំ២០២៤ តាមរយៈការបោះឆ្នោតបើកចំហនៅមហាសន្និបាតរបស់ FIFA ក្នុងទីក្រុងបាងកក ប្រទេសថៃ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Insidethegames
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


