កីឡា
Marta ក្លាយជាកីឡាការិនីបង្ហាញខ្លួនឲ្យប្រេស៊ីលក្នុងពានអន្តរជាតិច្រើនជាងគេ
ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំ Marta បានក្លាយជាកីឡាការិនីបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិប្រស៊ីលក្នុងព្រឹត្តិការណ៍ World Cup និងអូឡាំពិកច្រើនជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ប្រទេសប្រេស៊ីល។

កីឡាការិនី Marta ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលកោះហៅ ដើម្បីតៀមចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។ នាងបានក្លាយជាកីឡាការិនីដំបូងគេបានបង្ហាញខ្លួនក្នុងការប្រកួត World Cup ចំនួន៦លើកនិងព្រឹត្តិការណ៍អូឡាំពិកចំនួន៦លើក ជាមួយក្រុមជម្រើសជាតិប្រេស៊ីល។ ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនារីឆ្នាំ២០២៣ នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ប៉ុន្តែរូបនាងមិនអាចជួយក្រុមប្រេស៊ីលឆ្លងផុតវគ្គសន្សំពិន្ទុទេ។

សម្រាប់សមិទ្ធផលជាមួយក្រុមជម្រើសជាតិប្រេស៊ីល កីឡាការិនី Marta បានឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៤ និងអូឡាំពិកឆ្នាំ២០០៨ ក្រោយចាញ់សហរដ្ឋអាមេរិកទាំង២នៅវគ្គផ្ដាច់ព្រ័ត្រ។ កីឡាការិនី Marta ក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារី ក្រោយស៊ុតបញ្ចូលទី១៧គ្រាប់ ក្នុងការបង្ហាញខ្លួន២៣លើក។
កីឡាការិនីវ័យ៣៨ឆ្នាំរូបនេះក៏ធ្លាប់បានប្រកាសកាលពីខែមេសាថានាងគ្រោងនឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិនៅឆ្នាំនេះផងដែរ ប៉ុន្តែយ៉ាងមិញត្រូវរង់ចាំមើលរហូតការប្រកួតអូឡាំពិកបានបញ្ចប់ សិនទើបដឹងច្បាស់ពីការប្រកាសចូលនិវត្តន៏ពីក្រុមជម្រើសជាតិប្រេស៊ីលឬយ៉ាងណា៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


