កីឡា
បែលហ្ស៊ិក ហូឡង់ និងអាល្លឺម៉ង់ រួមគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់នារីពិភពលោក២០២៧
ប្រទេសបែលហ្ស៊ិក ហូឡង់ និងអាល្លឺម៉ង់ បានបើកការដេញថ្លៃរួមគ្នាជាផ្លូវការ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់នារីពិភពលោក (FIFA Women’s World Cup) នៅឆ្នាំ២០២៧។

ប្រទេសទាំង៣នៅអឺរ៉ុបបានអះអាងថា ការដេញថ្លៃរួមគ្នារបស់ពួកគេដែលត្រូវបានដាក់ឈ្មោះជាផ្លូវការ ថា BNG2027 នឹង “បំបែកមូលដ្ឋានថ្មីដោយធានាថា វាផ្តល់នូវការប្រកួតប្រជែងលើកម្រិតដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបាល់ទាត់នារី”។
ការប្រកួតនឹងត្រូវធ្វើឡើងនៅទូទាំងព្រំដែននៃប្រទេសទាំង៣ ដោយអ្នករៀបចំសង្ឃឹមថា វាអាចកាត់បន្ថយការធ្វើដំណើរ និងជួយធ្វើឱ្យការប្រកួតមាននិរន្តរភាពតាមដែលអាចធ្វើទៅបាន។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រធានសហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិក លោក Pascale Van Damme, ប្រធានសហព័ន្ធកីឡាបាល់ទាត់ហូឡង់ លោក Just Spee និងប្រធានសមាគមបាល់ទាត់អាល្លឺម៉ង់ លោក Bernd Neuendorf បានប្រកាសពីការចាប់ផ្តើមដេញថ្លៃជាផ្លូវការ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ៖«បន្ទាប់ពីការរៀបចំជាច្រើនខែ យើងទន្ទឹងរង់ចាំការបង្ហាញរបស់យើងក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA 2027 Women’s World Cup។ យើងជឿជាក់ថា នឹងផ្តល់នូវការប្រកួតប្រកបដោយគុណភាពដែលមិនអាចប្រៀបបានសម្រាប់ក្រុមចូលរួម និងអ្នកគាំទ្រមកពីជុំវិញពិភពលោក»។
ការដេញថ្លៃរួមគ្នារបស់ប្រទេសនៅតំបន់អឺរ៉ុបគឺជាផ្នែកមួយនៃការប្រជែងគ្នាចំនួន ៤ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតឆ្នាំ២០២៧ រួមជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង ប្រេស៊ីល និងការដេញថ្លៃរួមគ្នាដោយម៉ិកស៊ិក និងសហរដ្ឋអាមេរិក។
ការប្រកួត FIFA Women’s World Cup ឆ្នាំ២០២៣ ដែលទើបតែចប់ ត្រូវបានសហម្ចាស់ផ្ទះអូស្ត្រាលី និងនូវែលសេឡង់ដែលមានក្រុមចំនួន ៣២ប្រទេសជាលើកដំបូង ហើយក្រុមអេស្ប៉ាញបានយកឈ្នះក្រុមអង់គ្លេស ១-០ ដើម្បីក្លាយជាម្ចាស់ជើងឯក FIFA Women’s World Cup ជាលើកដំបូង។

ចំពោះអាល្លឺម៉ង់ធ្លាប់ធ្វើជាម្ចាស់ផ្ទះ FIFA Women’s World Cup ម្ដងកាលពីឆ្នាំ២០១១ ពេលដែលពានធ្លាក់ទៅដៃរបស់ក្រុមបាល់ទាត់នារីជប៉ុន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ canberratimes.com.au
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


