កីឡា
ម្ចាស់ជើងឯកឆ្នាំចាស់ អ៊ីរ៉ង់ ប៉ះ ស្តេចបាល់ទះអាស៊ីជប៉ុន វគ្គផ្តាច់ព្រ័ត្រជើងឯកបាល់ទះអាស៊ី
ទីបំផុត ម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់ អ៉ីរ៉ង់ ត្រូវប៉ះអធិរាជបាល់ទះប្រចាំតំបន់អាស៊ីគឺ ជប៉ុន នៅវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតបាល់ទះជើងឯកអាស៊ី លើកទី២២ ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានជ័យជម្នះរៀងៗខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីល្ងាចមិញ។

ក្រុមអធិរាជបាល់ទះប្រចាំតំបន់អាស៊ី ជប៉ុន ត្រូវបានក្រុមបាល់ទះកាតារបើកការនាំមុខសិតទី១ដោយពិន្ទុ ២២-២៥ ប៉ុន្តែជប៉ុនបានវាយបក៣សិតវិញ (២៥-១៨, ២៥-១៥ និង ២៨-២៦)ដើម្បីទទួលបានជ័យជម្នះដោយលទ្ធផល ៣-១ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

ចំណែកម្ចាស់ផ្ទះអ៉ីរ៉ង់ធ្វើបានយ៉ាងល្អឥតខ្ចោះដោយបានលត់ក្រុមជម្រើសជាតិចិនដោយលទ្ធផល ៣-០ គឺ ២៥-២០, ២៥-២៣ និង ២៥-២៣ ដើម្បីបោះជំហានទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាង អ៉ីរ៉ង់ និង ជប៉ុន ត្រូវធ្វើនៅយប់ថ្ងៃសៅរ៍ ទី២៦ ខែសីហានេះ។
កំណត់ត្រាក្នុងការប្រកួតបាល់ទះជើងឯកអាស៊ីនេះ ជប៉ុន ធ្លាប់ឈ្នះជើងឯក៩សម័យកាលគឺច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈអ៉ីរ៉ង់ ធ្លាប់ឈ្នះជើងឯកបាន៤ដង ស្មើគ្នានឹងកូរ៉េខាងត្បូងដែរ ប៉ុន្តែកូរ៉េខាងត្បូងនៅឆ្នាំ២០២៣នេះទទួលបានត្រឹមចំណាត់ថ្នាក់លេខ៥ប៉ុណ្ណោះដោយមិនបានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


