កីឡា
កីឡាករ ភួង សុវណ្ណ តេជោលីគ ជុំទី២ នេះមិនហ៊ានថា ២ក្រុមណាធ្លាក់ចេញនោះទេត្រឹមដឹងថា អង្គរក្ស ខ្លាំង
កីឡាករ ភួង សុវណ្ណ ថានៅជុំទី២ ដែលមាន ៦ក្រុមនេះរូបគេមិនហ៊ានទាយថា ២ក្រុមណានឹងធ្លាក់ចេញពីកម្មវិធីនេះឡើយ ព្រោះសុទ្ធតែល្អៗដូចគ្នា ប៉ុន្តែមើលឃើញថាខាងបញ្ជាការដ្ឋានអង្គរក្សកាន់តែខ្លាំងពិសេសសំបូរឥណ្ឌូណេស៊ី។

កីឡាករ ភួង សុវណ្ណ
ស្មាត់វ័យ ២០ឆ្នាំ ភួង សុវណ្ណ បានឲ្យដឹងថា រូបគេបានតាមដានជាប់តែម្ដងនៅការប្រកួតតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ នេះ។ ចំពោះបេក្ខភាព ៦ក្រុមដែលឡើងមកជុំទី២ នេះសុទ្ធតែខ្លាំង និងជាក្រុមធំមានការប្រកួតប្រជែងខ្ពស់។
ម្ចាស់មេដាយមាសកីឡាឧត្តមសិក្សារូបនេះបន្ថែមទៀតថា រូបគេមិនហ៊ានទាយថា ២ក្រុមណានឹងធ្លាក់ចេញនៅវគ្គនេះនោះទេ ព្រោះសុទ្ធតែល្អៗដូចគ្នា។ ប៉ុន្តែក្រុមដែលខ្លួនចាប់អារម្មណ៍បំផុតនោះគឺ ស្នងការខេត្តស្វាយរៀង វិសាខា និងបញ្ជាការដ្ឋានអង្គរក្ស។ ក្រុមបញ្ជាការដ្ឋានអង្គរក្សគឺល្អខ្លាំងគ្រប់តំបន់តែម្ដង ពោលមានស្មាត់ធំ មានដៃប៉ះសេល្អ និងបាល់ដេញក៏ល្អថែមទៀត។ ដូច្នេះហើយទើបរូបគេមិនហ៊ាននិយាយថាក្រុមណានឹងធ្លាក់នៅជុំទី២ នេះនោះឡើយ។

ក្រុមបញ្ជាការដ្ឋានអង្គរក្ស
បញ្ជាក់ដែរថា នៅជុំទី២ វគ្គវិលជុំសន្សំពិន្ទុនេះមាន ៦ក្រុមដែលនឹងត្រូវដណ្ដើមចំណាត់ថ្នាក់ពីលេខ ១ ដល់ ៤ ឡើងទៅវគ្គបន្ទាប់។ ៦ក្រុមដែលនឹងលេងនៅជុំទី២ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះរួមមានក្រុមបញ្ជាការដ្ឋានអង្គរក្ស សមាគមបាល់ទះវិសាខា សមាគមបាល់ទះក្រសួងមហាផ្ទៃ ស្នងការខេត្តស្វាយរៀង ស្នងការរាជធានីភ្នំពេញ និងស្នងការខេត្តកោះកុង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


