កីឡា
លោក Pep Muñoz និយាយពីទម្រង់លេងរបស់ មុន្នីឧត្តម និង Nick Taylor រដូវកាលនេះ
លោក Pep Muñoz កំពុងពេញចិត្តនឹងទម្រង់លេងរបស់ក្លិបព្រះខ័នរាជស្វាយរៀងដែលមិនទាន់បរាជ័យឡើយសម្រាប់ការប្រកួតខេមបូឌានព្រីមៀរលីគ២០២៣-២៤ចំនួន៤សប្តាហ៍កន្លងមក។

ទម្រង់លេងបច្ចុប្បន្នរបស់ព្រះខ័នរាជស្វាយរៀងដែលកំពុងទទួលបានជោគជ័យមាន ខ្សែប្រយុទ្ធជួរមុខ Marcus Haber ជាក្បាលម៉ាស៊ីនរកគ្រាប់បាល់ និង ប្រាក់ មុន្នីឧត្តម ដែលមានខ្សែបម្រើស្លាបឆ្វេង Gabriel Silva និងខ្សែបម្រើស្លាបស្តាំ Nick Taylor បូករួមទាំងបម្រើកណ្តាល Ryo Fujii សហការជាមួយ គួច ដានី និង សេត រ៉ស៊ីប ព្រមទាំងរបាំងការពារដ៏រឹងមាំប្រធានក្រុម សឿយ វិសាល, សារ៉េត គ្រីយ៉ា និង Odawara។

ប្រាក់ មុន្នីឧត្តម កាលពីរដូវកាលមុនមិនសូវជាប់ជម្រើស១១នាក់ដំបូងទេ ហើយកីឡាករខ្មែរ-អាមេរិក Nick ទើបចូលរួមដើមឆ្នាំ២០២៣នេះ ប៉ុន្តែក្នុងការប្រកួតពានរង្វាន់បើករដូវកាលក៏មិនសូវបានជាប់ជម្រើស១១នាក់ដំបូងដែរក្រោមការដឹកនាំរបស់លោក Conor Nester។
ទោះបីជាយ៉ាង ការប្រកួតក្នុងសប្តាហ៍ទី៤ Nick Taylor មិនបានជាប់ជម្រើស១១នាក់ដំបូងទេដោយដាក់ជំនួសកីឡាករឡាវ Bounphachan។ នៅពេលសួរថា តើលោកចាប់អារម្មណ៍យ៉ាងណាចំពោះកីឡាករ មុន្នីឧត្តម និង Taylor ដែលបានជាប់ជម្រើស១១នាក់ដំបូងរបស់លោកក្នុងដើមរដូវកាលនេះ?

លោក Pep Muñoz បានឆ្លើយថា ៖«មុន្នីឧត្ដម និង Nick Taylor បានប្រឹងប្រែងហ្វឹកហាត់ល្អ។ ពួកគេបង្ហាញខ្លួនលើទីលានបានល្អ ទាំងបច្ចេកទេស និងការលេងជាក្រុម។ ជាពិសេសពួកគេលេងត្រូវនឹងទម្រង់ដែលខ្ញុំចង់បាន។ និយាយជារួម កីឡាករព្រះខ័នរាជស្វាយរៀងទាំងមូលគឺធ្វើបានល្អដូចគ្នា មិនមែនមានតែ មុន្នីឧត្ដម និង Nick Taylor ទេ»។
គិតត្រឹមសប្ដាហ៍ទី៤ ខ្សែប្រយុទ្ធ HABER បន្តឈរកំពូលតារាងជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ មាន៦គ្រាប់ និងលេខ២ កីឡាករសញ្ជាតិប្រេស៊ីល OLIVEIRA BASTOS របស់វិសាខាមាន៥គ្រាប់។

៤ប្រកួតកន្លងទៅរបស់ព្រះខ័នរាជស្វាយរៀងគឺឈ្នះក្រសួងការពារជាតិ ០-២, ឈ្នះភ្នំពេញក្រោន ២-១, ឈ្នះណាហ្គាវើលដ៍ ១-០ និងឈ្នះអាយអេសអាយ ដង្កោសែនជ័យ ១-២ ដោយមាន១២ពិន្ទុពេញ ឈរលើកំពូលតារាង។
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជំនួបសប្ដាហ៍ទី៥ ព្រះខ័នរាជស្វាយរៀងនឹងបើកទ្វារផ្ទះរបស់ទទួលភ្ញៀវមកពីខេត្តសៀមរាបគឺអង្គរថាយហ្គឺរ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


