កីឡា
ក្រុមបាល់ទះនារីថៃ និងវៀតណាមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកនារីអាស៊ី
ការប្រកួតបាល់ទះជើងឯកនារីអាស៊ី លើកទី២២ ឆ្នាំ២០២៣ បានរកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយគឺថៃ ជប៉ុន វៀតណាម និងចិន បន្ទាប់ពីធ្វើការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលតាំងពីថ្ងៃទី៣០ ខែសីហា។

ក្រុមនារីថៃ៖ នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមម្ចាស់ផ្ទះថៃបានយកឈ្នះអូស្ត្រាលី ៣-០ និងឈ្នះម៉ុងហ្គោលី ៣-០។ នៅវគ្គបន្ទាប់ ថៃបានយកឈ្នះកូរ៉េខាងត្បូង ៣-០ និងបន្តឈ្នះវៀតណាម ៣-២ ដើម្បីឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមនារីជប៉ុន៖ ពួកគេបានឈ្នះក្រុមនារីអ៉ីរ៉ង់ ៣-០ និងឈ្នះ ឥណ្ឌា ៣-០ ដើម្បីឈរលើកំពូលតារាង។ បន្ទាប់មក ជប៉ុនបានយកឈ្នះកាហ្សាក់ស្ថាន ៣-០ និងចាញ់ចិន ២-៣ ប៉ុន្តែទទួលបានកៅអីទៅវគ្គ៤ក្រុមចុងក្រោយ។

ក្រុមនារីវៀតណាម៖ នៅវគ្គសន្សំពិន្ទុក្នុងពូល វៀតណាមបានឈ្នះ៣ប្រកួតជាប់គ្នាគឺឈ្នះកូរ៉េខាងត្បូង ៣-២, ឈ្នះអ៊ូបេគីស្ថាន ៣-០ និងឈ្នះឆាយនីសតៃប៊ិ ៣-០ ដើម្បីឈរលើកំពូលតារាងពូល C។ បន្ទាប់មក វៀតណាម បានយកឈ្នះអូស្ត្រាលី ៣-០ និងចាញ់ថៃ ១-៣ ប៉ុន្តែទទួលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមនារីចិន៖ ពួកគេឈរលើកំពូលតារាងពូល D បន្ទាប់ពីឈ្នះ៣ប្រកួតជាប់គ្នាគឺឈ្នះហុងកុង ៣-០, ឈ្នះហ្វីលីពីន ៣-០ និងឈ្នះអ៊ូបេគីស្ថាន៣-០។ វគ្គបន្ទាប់ ក្រុមនារីចិនឈ្នះឥណ្ឌា ៣-០ និងឈ្នះជប៉ុន ៣-២ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមម្ចាស់ផ្ទះថៃ ប៉ះ ជប៉ុន ខណៈក្រុមវៀតណាម ប៉ះ ចិន ដែលត្រូវធ្វើ ចាប់ពីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។
កម្មវធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- នារីវៀតណាម vs នារីចិន វេលាម៉ោង៣:០០រសៀល
- នារីថៃ vs នារីជប៉ុន វេលាម៉ោង៦:០០ល្ងាច
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង