Connect with us

កីឡា

ដៃ​ប៉ះ​សេ​ឆ្នើម​ សួន​ ចាន់ណារ៉ូ​ មិន​យូរ​ទេ​បាល់ទះ​ខ្មែរ​នឹង​ល្បី​ជាង​អ្នក​ប្រទេស​ជិត​ខាង​ផង

បានផុស

នៅ

អតីត​កីឡាករ​ជម្រើស​ជាតិ​ សួន​ ចាន់ណារ៉ូ​ ថា​មិន​យូរ​ទេ​វិស័យ​បាល់ទះ​ លីគ​បាល់ទះ​កម្ពុជា​ នឹង​ល្បីឈ្មោះ​ស្មើ​ ឬ​ល្បីជាង​ប្រទេស​ជិត​ខាង​ជា​មិន​ខាន​តាម​រយៈ​សន្ទុះ​ នៃ​ការ​គាំទ្រ​យ៉ាង​ច្រើន​នា​ពេល​បច្ចុប្បន្ននេះដូច​បាន​ឃើញ​ស្រាប់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​អ្នក​គាំទ្រ

កីឡាករ​ សួន ចាន់ណារ៉ូ​ បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​សន្ទុះ​នៃ​ការ​គាំទ្រ​បាល់ទះ​នៅ​កម្ពុជា​មាន​ច្រើន​កុះករ​មិន​ថា​ប្រកួត​អ្វី​នោះ​ទេ​ ពោល​មាន​អ្នក​មក​ទស្សនា​ពេញៗ​ជា​និច្ច។​ ជាក់​ស្ដែង​ដូច​ការ​ប្រកួត​តេជោលីគ​ដែល​កំពុង​ដំណើរ​ការ​នេះ​ជា​ដើម​រក​កន្លែង​អង្គុយ​គ្មាន​ឡើយ។​

ដៃ​ប៉ះ​សេ​របស់​ស្នងការ​ខេត្ត​ស្វាយរៀង​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ពី​មុន​ធ្លាប់​តែ​ឃើញ​នៅ​ក្រៅ​ប្រទេស​ដែល​ការ​ប្រកួត​លីគ​ធំៗ​មាន​កីឡាករ​បរទេស​ចម្រុះ​ជាតិ​សាសន៍។​ ប៉ុន្តែ​ឥលូវ​នៅ​កម្ពុជា​ក៏​មាននាំ​យក​បរទេស​​ដូច​បណ្ដា​ប្រទេស​ផ្សេងៗ​ដែរ​ដែល​ស្ទើ​មិន​ចង់​ជឿ។​ រូប​គេ​គិត​ថា​មិន​យូរ​ទេ​វិស័យ​កីឡា​បាល់ទះ​នៅ​កម្ពុជា​នឹង​មាន​ភាព​ល្បីល្បាញ​ស្មើ​ ឬ​អាច​លើស​ប្រទេស​ជិត​ខាង​ផង​បើ​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន​បែប​នេះ។​

កីឡាករ សួន​ ចាន់ណារ៉ូ

បញ្ជាក់​ដែរ​ថា​ បច្ចុប្បន្ន​នេះ​វិស័យ​បាល់ទះ​នៅ​កម្ពុជា​មាន​ការ​គាំទ្រ​ច្រើន​ខ្លាំង​មែនទែន​ពិសេស​ការ​ប្រកួត​នៅ​តេជោលីគ​ រដូវកាល​ទី៣​ មាន​អ្នក​ចូល​ទស្សនា​ច្រើន​ៗ​បើ​ទោះ​ជា​ចំ​ថ្ងៃ​ធ្វើ​ការ​យ៉ាងណា​ក្ដី។​ ការ​ប្រកួត​លើក​ទី៣​ រវាង​វិសាខា​ និង​ បញ្ជាការដ្ឋាន​អង្គរក្ស​ មាន​អ្នក​ចូល​ទស្សនា​ពេញ​តែ​ម្ដង។​ សហព័ន្ធ​កីឡា​បាល់ទះ​នៅ​ពេល​ផង​ដែរ​កំពុង​រៀបចំ​ការ​ប្រកួត​តេជោលីគ​ លើក​ទី៣​ ឆ្នាំ​២០២៦៕​

ទិដ្ឋភាព​អ្នក​គាំទ្រ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម