កីឡា
កុមារីវ័យ ១១ឆ្នាំ បង្កការភ្ញាក់ផ្អើលដល់ពិភពលោក ក្រោយបង្កើតប្រវត្តិសាស្ត្រនៅ Asian Games
អត្តពលិកជនជាតិកូរ៉េខាងត្បូងម្នាក់ បានបង្កើតប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ Asian Games ដំបូងគេ ក្លាយជាអ្នកលេងអុកវ័យក្មេងបំផុត ត្រឹមអាយុ ១១ឆ្នាំ។

កុមារី Kim Sarang វ័យ ១១ឆ្នាំ ជាអត្តពលិកម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងសកលលោក ក្រោមពេលនាងបង្ហាញខ្លួនចូលរួមប្រកួតលេងអុកក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅឯប្រទេសចិន។ ត្បិតថាជ័យជម្នះមិនទាន់រកឃើញពិតមែន ប៉ុន្តែអត្តពលិកវ័យក្មេងរូបនេះ ពិតជាបង្កការភ្ញាក់ផ្អើលដល់សាធារណជនជុំវិញពិភពលោក ដោយសារសមត្ថភាពលេងអុករបស់នាង។

ចំពោះប្រវត្តិខ្លះៗរបស់ Kim Sarang ប្រភពពី Koreaboo បានឱ្យដឹងថា នាងធំធាត់នៅខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង។ នាងចាប់ផ្តើមលេងអុកតាំងពីអាយុ ៧ឆ្នាំមកម្ល៉េះ ព្រោះនាងស្រឡាញ់ល្បែងល្បងបញ្ញា។
Kim Sarang មានសមត្ថភាពចងចាំពិសេសតាំងពីថ្នាក់ទី ២ ហើយនៅក្នុងថ្នាក់បឋមសិក្សាដំបូង នាងបានអាចទន្ទេញចាំតួអក្សរចំនួន ៧០០តួនៃអត្ថបទចម្រៀង ក្នុងប្រវត្តិសាស្ត្រកូរ៉េ។

ដើម្បីគាំទ្រកូនឱ្យមានឱកាសលេងអុកបានច្រើន ឪពុកម្តាយរបស់ Kim Sarang បានផ្លាស់ទៅទីក្រុង Seoul ក្នុងឆ្នាំ២០២០។ នៅអាយុត្រឹមតែ ១០ឆ្នាំ នាងទទួលបានងារជាផ្លូវការថា “គ្រូអុកស្រ្តីវ័យក្មេង” ។ នៅឆ្នាំ២០២១ នាងឈ្នះមេដាយមាសក្នុងការប្រកួតថ្នាក់ជាតិ។ នៅឆ្នាំ ២០២២ នាងបានចូលរួមនៅក្នុងការប្រកួតកីឡាអុកយុវជនអាស៊ីបូព៌ាដែលធ្វើឡើងនៅប្រទេសថៃ។ Kim Sarang ឈ្នះមេដាយប្រាក់លើវិញ្ញាសាឯកត្តជន។

ទោះយ៉ាងណា នៅថ្ងៃងនាគត Kim Sarang ពុំមានមានបំណងចង់ក្លាយជាអត្តពលិកឆ្នើមអ្វីនោះទេ នាងមានក្ដីស្រមៃធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Asian Games លើកទី១៩ ប្រាររព្ធឡើងពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មុនប៉ះគ្នាថ្ងៃសៅរ៍នេះ ខាន់ ចេសា រម្លឹកពី Danielle ពូកែខាងការពារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


