កីឡា
ឯកឧត្តម ឌី វិជ្ជា គាំទ្រប្រសាសន៍ឯកឧត្តម សៅ សុខា ពីការទទួលយកមតិរិះគន់ជុំវិញបាល់ទាត់
ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិបានគាំទ្រប្រសាសន៍របស់ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានទទួលយកមតិរិះគន់ពីមហាជនជុំវិញលទ្ធផលនៃការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ថា ៖«ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមគាំទ្រនូវប្រសាសន៍ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា “គេនិយាយពិតជាត្រឹមត្រូវ សុំទទួលយកព្រោះជាការពិតវាកើតឡើងអញ្ចឹងមែន។ ពួកគេគាំទ្រជម្រើសជាតិ គេស្រឡាញ់ទើបគេតាមដាន គេដឹង និងរិះគន់។ សម្រាប់យើងមានតែប្រឹងប្រែងរកវិធីល្អណាដើម្បីដោះស្រាយនូវការមិនសប្បាយចិត្តរបស់អ្នកគាំទ្រតែប៉ុណ្ណោះ”។

ឯកឧត្តម ឌី វិជ្ជា ដែលជាសមាជិកប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែរនោះបានបន្តថា ៖«ទន្ទឹមនឹងនេះ ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ដែលស្រឡាញ់វិស័យកីឡាបាល់ទាត់កម្ពុជា បន្តការគាំទ្រ និងលើកទឹកចិត្ត ដល់កីឡាករបាល់ទាត់ជម្រើសជាតិយើងថែមទៀត ព្រោះបើយើងសង្កេតមើលឱ្យដល់ធៀបទៅនឹង១០ ឬ២០ឆ្នាំមុន គឺគ្រាប់បាល់យើងឱ្យគេនោះ មិនតិចជាង៥-១០គ្រាប់ទេ តែឥឡូវនេះឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ វិស័យកីឡាបាល់ទាត់ និងកីឡាករយើងមានការវិវត្តច្រើនណាស់ផងដែរ។ បើយើងមិនស្មើជាមួយគេ ឬយើងមិនឈ្នះគេ ក៏ត្រឹម១ឬ២គ្រាប់ ហើយមានពេលខ្លះយើងក៏ឈ្នះគេដែរ។ ហើយក៏ សូមអរគុណដល់បងប្អូនទាំងអស់គ្នា ដែលស្រឡាញ់វិស័យកីឡាបាល់ទាត់កម្ពុជា និងបន្តការគាំទ្រលើកទឹកចិត្តកីឡាករយើង បន្ថែមទៅមុខទៀតផងដែរ»។

ប្រសាសន៍របស់ឯកឧត្តម សៅ សុខា បានកើតមានឡើង បន្ទាប់ពីអ្នកគាំទ្របានរិះគន់លើក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលបានធ្លាក់ចេញពីការប្រកួតជម្រុះជើងឯកពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026) នៅជុំទី១ ក្រោយចាញ់ប៉ាគីស្ថាន ដោយលទ្ធផល ០-១៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?