កីឡា
ស្ថិតិ ៦ ចំណុច ត្រូវដឹងពី World Cup 2026 ក្រោយចប់ការប្រកួតសន្សំពិន្ទុជុំទី ១ ដូចគ្នា
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup 2026 បានចប់សន្សំពិន្ទុជុំទី១ នៃពូលទាំង ១២ ហើយ បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៦។ ស្ថិតិ ៦ ចំណុចត្រូវដឹងគឺ១. ចំនួនប្រកួត, ២. ចំនួនគ្រាប់បាល់, ៣. ក្រុមលេងល្អជាងគេ, ៤. ចំនួនអ្នកទស្សនាផ្ទាល់, ៥. ក្រុមរកបានពិន្ទុ និង ៦. កីឡាករ Messi។

១-ចំនួនប្រកួត
ការប្រកួតសន្សំពិន្ទុទី១ ចាប់ពីពូល A ល់ពូល L មានការប្រកួតចំនួន ២៤ ប្រកួតហើយ ក្នុងនោះ លទ្ធផលបញ្ចប់ដោយការឈ្នះ និង ចាញ់មានចំនួន ១៥ ប្រកួត និងស្មើគ្នាចំនួន ៩ ប្រកួត។ ការប្រកួតដែល អាល្លឺម៉ង់ យកឈ្នះ ការ៉ាកាវ ដោយលទ្ធផល ៧-១ គឺជាការប្រកួតដែលយកឈ្នះដៃគូច្រើនគ្រាប់បំផុត ខណៈការប្រកួតស្មើគ្នា ០-០ រវាង អេស្ប៉ាញ និង កាប់វែរ គឺជាការប្រកួតតែមួយគត់ដែលគ្មានគ្រាប់បាល់កើតឡើង។

២-ចំនួនគ្រាប់បាល់
សម្រាប់ការប្រកួតចំនួន ២៤ លើកគឺ កើតមានគ្រាប់បាល់ចំនួន ៧៥ គ្រាប់ ដែលគិតជាមធ្យម ៣.១៣ គ្រាប់ក្នុងមួយប្រកួត។ កីឡាករ Messi គ្រាប់បាល់ច្រើនជាគេ (៣គ្រាប់) ខណៈមានកីឡាករ ៧នាក់រកបាន ២ គ្រាប់ដូចគ្នា។ កីឡាករ ៥៣ នាក់រកបានម្នាក់ ១ គ្រាប់ដូចគ្នា និងមកីឡាករ ៥ នាក់ភ្លាត់ចូលទីខ្លួនឯង និងមាន ៤ គ្រាប់កើតឡើងដោយពិន័យ ១១ ម៉ែត្រ។

៣-ក្រុមលេងល្អជាងគេបំផុត
តាមការវិភាគរបស់ BBC បានបង្ហាញថា ការប្រកួតរបស់ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង ដែលបានឈ្នះ សេណេហ្គាល់ ដោយលទ្ធផល ៣-១ គឺជាការបង្ហាញសមត្ថភាពល្អជាងគេបំផុតក្នុងចំណោមក្រុមទាំង ៤៨។ នៅវគ្គទី១ ពួកគេធ្វើបានល្អហើយ ប៉ុន្តែនៅវគ្គទី២ រឹតតែល្អខ្លាំងគ្រប់តំបន់ដែលស័ក្តិមទទួលបានចំណាត់ថ្នាក់លេខ ១ ជាក្រុមលេងល្អជាងគេ។ ចំពោះក្រុមដែលលេងអន់ជាងគេបំផុតស្ថិតនៅចំណាត់ថ្នាក់លេខ ៤៨ គឺក្រុម ការ៉ាកាវ ដែលចាញ់ អាល្លឺម៉ង់ ៧-១។

៤-ចំនួនអ្នកទស្សនាផ្ទាល់
ការប្រកួត ២៤ លើកកន្លងមកគឺមានអ្នកទស្សនាផ្ទាល់ចំនួន ១,៥៧២,៥៨៤ នាក់។ បើគិតជាមធ្យមក្នុងមួយប្រកួតចំនួន ៦៥,៥២៤ នាក់។ ការប្រកួតរវាង ម្ចាស់ផ្ទះ ម៉ិកស៊ិក ជាមួយ អាហ្វ្រិកខាងត្បូង និងការប្រកួតរវាង កូឡុំប៊ី ជាមួយ អ៊ូបេគីស្ថាន មានអ្នកទស្សនាផ្ទាល់ច្រើនជាងគេបំផុតគឺចំនួន ៨០,៨២៤ នាក់ស្មើគ្នា។ ចំណែកការប្រកួតរវាង ហ្គាណា និង ប៉ាណាម៉ា មានទស្សនាផ្ទាល់តិចជាងគេបំផុតគឺចំនួន ៤២,៩៤២ នាក់។

៥-ក្រុមរកបានពិន្ទុ
ចំនួន ១៥ ក្រុមរកបាន ៣ ពិន្ទុពេញដូចគ្នា និងមាន ១៨ ក្រុមរកបាន ១ ពិន្ទុដូចគ្នា ហើយ ១៥ គ្រាប់មិនទាន់មានពិន្ទុរាប់។ ក្រុមដែលរកបាន ៣ ពិន្ទុពេញមានភាគរយខ្ពស់ក្នុងការឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ ខណៈក្រុមរកបាន ១ ពិន្ទុ និងក្រុមមិនទាន់មានពិន្ទុក៏នៅមានសង្ឃឹម។ ក្រុមលេខ ១ និងលេខ ២ ក្នុងពូលទាំង ១២ ស្មើនឹង ២៤ ក្រុម និងក្រុមលេខ ៣ ល្អបំផុតចំនួន ៨ ក្រុមទៀតជាអ្នកឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។

៦-កីឡាករ Messi
ខ្សែប្រយុទ្ធ Lionel Messi របស់អាហ្សង់ទីន ជាកីឡាកររកបានគ្រាប់ហែតទ្រីក (៣គ្រាប់) មុនគេ និងកំពុងក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ គិតត្រឹមការប្រកួតសន្សំពិន្ទុជុំទី១។ កីឡាករបានតាមស្មើកំណត់ត្រាក្នុងការរកបានគ្រាប់បាល់ច្រើនជាងគេបំផុត (១៦គ្រាប់) ស្មើអតីតកីឡាករអាល្លឺម៉ង់ លោក Miroslav Klose ដែលរកបាន ១៦ គ្រាប់ដែរនៅក្នុងប្រវត្តិសាស្ត្រ World Cup។ រូបគេបានបំបែកកំណត់ត្រារបស់គូប្រជែង Cristiano Ronaldo ក្លាយជាកីឡាករមានវ័យចំណាស់បំផុត ដែលរកបានគ្រាប់បាល់ ហែតទ្រីក នៅ World Cup និងតាមស្មើកំណត់ត្រារបស់វីរបុរស ប្រេស៊ីល លោក Roberto Rivelino ជាកីឡាករ ស៊ុតបញ្ចូលទីពីក្រៅប្រអប់ច្រើនបំផុតនៅ World Cup៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


