កីឡា
កីឡាករ Zaniolo ជាប់ជម្រើសជាតិអ៊ីតាលីត្រៀមជម្រុះ Euro ក្រោយចប់រឿងភ្នាល់ខុសច្បាប់
គ្រូបង្វឹកបាល់ទាត់ជម្រើសជាតិអ៉ីតាលី លោក Luciano Spalletti បានស្នើសុំសហព័ន្ធជាតិ មុនពេលបញ្ចូលកីឡាករ Nicolo Zaniolo នៅក្នុងបញ្ជីចុងក្រោយសម្រាប់ព្រឹត្តិការណ៍ Euro 2024 ដោយខ្សែប្រយុទ្ធរូបនេះត្រូវសហការជាមួយអាជ្ញាធរក្នុងការស៊ើបអង្កេតលើសកម្មភាពភ្នាល់ខុសច្បាប់។

សហព័ន្ធបាល់ទាត់អ៉ីតាលី (FIGC) បានផ្តល់ភាពច្បាស់លាស់ទាំងអស់សម្រាប់សមាជិក Aston Villa ដែលត្រូវបានកោះហៅនៅថ្ងៃសុក្រសម្រាប់ការប្រកួតជម្រុះប្រចាំពូល C ដ៏សំខាន់នៅក្នុងដីជាមួយម៉ាសេដ្វាន (North Macedonia) នៅថ្ងៃទី១៧ ខែវិច្ឆិកា និងចេញទៅអ៊ុយក្រែន៣ថ្ងៃបន្ទាប់។
លោក Spalletti បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ៖«គាត់ (Zaniolo) មិនមានអ្វីពាក់ព័ន្ធនឹងស្ថានភាពនោះទេ (ការភ្នាល់បាល់ទាត់) គ្មានអ្វីកើតឡើងឡើយ។ មុនពេលកោះហៅ Zaniolo ខ្ញុំបាននិយាយទៅប្រធាន (Gabriele Gravina) និងសហព័ន្ធ ហើយគ្មានអ្វីប្រឆាំងនឹងរឿងនេះទេ»។

អ៉ីតាលីអាចកក់កៅអីមួយនៅអឺរ៉ូឆ្នាំក្រោយ ប្រសិនបើពួកគេយកឈ្នះ ម៉ាសេដ្វាន ហើយគេចផុតពីការចាញ់អ៊ុយក្រែន។
កីឡាករ Zaniolo ត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្រុមកាលពីខែមុន មុនពេលការប្រកួតជម្រុះទល់នឹងជម្រើសជាតិម៉ាល់ត៍ (Malta) និងអង់គ្លេស រួមជាមួយនឹងខ្សែបម្រើមិត្តរួមក្រុម Sandro Tonali បន្ទាប់ពីកីឡាករទាំងពីរត្រូវបានប្រាប់ពីការជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតដោយព្រះរាជអាជ្ញាទីក្រុង Turin។
កាលពីខែមុន ក្លិបនៅក្របខណ្ឌ Premier League គឺ Aston Villa ដែល Zaniolo លេងឱ្យបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ៖«Aston Villa អាចបញ្ជាក់ថា Nicolo Zaniolo កំពុងជួយសហព័ន្ធបាល់ទាត់អ៉ីតាលី (FIGC) និងការស៊ើបអង្កេតរបស់អាជ្ញាធរពាក់ព័ន្ធលើសកម្មភាពភ្នាល់ខុសច្បាប់»។

ចាប់តាំងពីពេលនោះមក កីឡាករ Tonali ដែលលេងឱ្យ Newcastle ត្រូវបានជាប់បម្រាមរយៈពេល១០ខែ ខណៈខ្សែបម្រើ Nicolo Fagioli របស់ Juventus បានទទួលយកការហាមឃាត់រយៈពេល៧ខែសម្រាប់ការបំពានច្បាប់លើការភ្នាល់លើការប្រកួត៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
ឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាក្រុមអ្នកអាជីពឆបោកលុយពលរដ្ឋ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
គ្រូគុនចម្រុះខ្មែរមួយរូប នឹងយក “គុនល្បុក្កតោ” បង្ហាញលើឆាកមហោស្រពភាពយន្តពិភពលោកអាស៊ីលើកដំបូង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
គ្រូពេទ្យមួយក្រុមនៅ រុស្ស៊ី ភ័យស្លន់ស្លោ ក្រោយឃើញផ្លែប៉ោមមួយផ្លែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
១០ ខែ ឆ្នាំនេះ កម្ពុជា មានរោងចក្របើកថ្មីជិត ២ ពាន់ ផ្តល់ការងារដល់កម្មករជិត ៩ ម៉ឺននាក់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
គ្រូមត្តេយ្យនៅចិន វិះត្រូវបណ្ដេញចេញ ដោយសារតែមុខដូច Angelababy ពេក
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ផ្លូវល្បឿនលឿនពីព្រលានយន្តហោះថ្មីមកក្រុងសៀមរាប នៅមិនទាន់កំណត់ថ្ងៃបើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
អាជ្ញាធរអប្សរាបំភ្លឺករណីស្ត្រីម្នាក់ថតវីដេអូនៅប្រាសាទអង្គរវត្តនាំឱ្យប៉ះពាល់ដល់ វប្បធម៌ បេតិកភណ្ឌកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
ម្ចាស់ Miss Universe ថៃ ដាក់ឯកសារប្រកាសក្ស័យធន ក្រោយទិញកម្មវិធីអស់ ២០ លានដុល្លារ