Connect with us

កីឡា

ល្បុក្កតោឈានមួយកម្រិតទៀតដោយប្រកួតអន្តរជាតិអាជីពបែបគុនចម្រុះ

បានផុស

នៅ

សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​លក្ខណៈអាជីព​ធំ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​​របស់​ខ្លួន​​​​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ល្បុក្កតោ​លក្ខណៈ​អាជីព​អន្តរជាតិ​​លើក​ដំបូង​នេះ​មាន​៥​ប្រទេស​មក​ពី​តំបន់​អាស៊ាន​ចូល​រួម​ប្រកួត​គឺ​ម្ចាស់​ផ្ទះ​កម្ពុជា វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ឡាវ​ដែល​ប្រទេស​នីមួយ​ៗ​សុទ្ធ​តែ​ជ្រើស​រើស​កីឡាករ កីឡាការិនី​មាន​បទ​ពិសោធ​ខ្ពស់​ពី​ប្រភេទ​កីឡា​ផ្សេង​ៗ​ដូច​ជា​​គុន​ចម្រុះ ចំបាប់ ប្រដាល់​សេរី និង​ឃីកបុក​ស៊ីង​ជា​ដើម។ ក្បាច់​គុន​ផ្សេង​ៗ​គ្នា​ត្រូវ​បាន​លាយ​បញ្ចូល​ដើម្បី​ប្រកួត​ល្បុក្កតោ​លក្ខណៈ​អាជីព​ជា​លើក​ដំបូង។​

ជាក់​ស្តែងជាក់​ស្តែង​កីឡាករ​កម្ពុជា​មាន​ដូច​ជា ចាន់ រតនា, រិន សារ័ត្ន និង​ ឡុង ឡា ជា​ដើម​ក៏​មាន​វត្តមាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ក្បាច់​គុន​អត្តសញ្ញាណ​ជាតិ​ខ្មែរ​នេះ​ដែរ។ ចាន់ រតនា ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ និង​គុន​ចម្រុះ​ដ៏​ល្បី​ល្បាញ​ម្នាក់​ទាំង​ក្នុង​ និងក្រៅ​ប្រទេស។ ពេល​នេះ​រូប​គេ​បាន​វិល​ត្រឡប់​មក​កាន់​សង្វៀន​ដើម្បី​បង្ហាញ​​ជំនាញ​ដើម​របស់​ខ្លួន​គឺ​ល្បុក្តតោ​ដែល​ជា​ប្រភេទ​កីឡា​រូប​គេ​បានហ្វឹក​ហាត់​តាំង​ពី​ដំបូង។

ចំណែក រិន សារ័ត្ន និង ឡុង ឡា ប្រហែល​ជា​អ្នក​តាម​ដាន​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ស្គាល់​ច្បាស់​ហើយ។ ពួក​គេ​មាន​បទ​ពិសោធ​ជោកជាំក្នុង​អាជីព​ប្រដាល់​គុន​ខ្មែរ​ដែល​ធ្លាប់​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​ជា​ច្រើន ដូច្នេះ​សាកស្រមៃមើល​ថាតើ​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ពួក​គេ​ឈាន​មួយ​កម្រិត​ទៀត​ក្នុង​ការ​ប្រយុទ្ធ​ក្បាច់​គុន​អត្តសញ្ញាណ​ជាតិ​ខ្មែរ។

តាម​ការ​គ្រោង​ទុក ជើង​ខ្លាំង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ហ្វីលីពីន John Mc Leary Ornido ដែល​ជា​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​ក្នុង​អាជីព​គុន​ចម្រុះ។ ច្បាស់​ណាស់​ គូ​នេះ​នឹង​ផ្តល់​​ភាព​អស្ចារ្យ​គួរ​ឲ្យ​ទាក់ទាញ​សម្រាប់​អ្នក​គាំទ្រ​ដែល​ធ្លាប់​បាន​ដឹង​ពី​សមត្ថភាព​របស់​អ្នក​លេង​គុន​ខ្មែរ​ស្រាប់។

កីឡាករ​គុន​ខ្មែរ រិន សារ័តន ជួបកីឡាករឥណ្ឌូណេស៊ី​ Muhammad និង​កីឡាករ មាស រាជៈ ជួបកីឡាករឥណ្ឌូណេស៊ី SanJaya Hutagaol។ ជា​មួយ​គ្នា​នេះ​នៅ​មាន​កីឡាករ កីឡាការិនី​ខ្មែរ​ជា​ច្រើន​ទៀត​ត្រូវ​ប៉ះ​ដៃ​គូ​បរទេស។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្បាច់​គុន​ល្បុក្កតោ​ត្រូវ​បាន​រៀបចំ​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ បន្ទាប់​ពី​លើក​ទី១​បាន​រៀបចំ​ការ​ប្រកួត​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៣ ហើយ​ជា​ព្រឹត្តិការណ៍​ប្រកួតអន្តរជាតិ ក្រោយ​ពេល​​ល្បុក្កតោ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម