កីឡា
លើកនេះដាច់ស្រឡះ អេ អាំម៉ារីន ផ្តួល ឡុង សំណាង ទឹក២ គ្រងខ្សែក្រវាត់ KKF
កីឡាករវ័យក្មេងកម្ពស់ អេ អាំម៉ារីនភូថង បានគ្រងខ្សែកក្រវាត់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ (KKF) សហការជាមួយទូរទស្សន៍បាយ័ន បន្ទាប់ពីបានយកឈ្នះដៃគូចាស់ ឡុង សំណាង ក្នុងទឹកទី២ ក្រោមវត្តមានកំពូលអ្នកប្រដាល់សកលហ្វីលីពីន ម៉ានី ប៉ាគីអៅ នៅយប់ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤។

ខ្សែក្រវាត់ម៉ារ៉ាតុងសហព័ន្ធគុនខ្មែរ KKF ទម្ងន់៦៥គីឡូក្រាមនេះមានបេក្ខភាព៤រូបចូលរួមប្រកួតប្រជែង។ នៅជុំទី១ អេ អាំម៉ារីនភូថង បានវាយកីឡាករ សូត្រ វាសនា ឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៣ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួប ឡុង សំណាង ដែលបានយកឈ្នះ ផាន់ គ្រាន់ ដោយពិន្ទុ។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ឡុង សំណាង បានចូលវ៉ៃដោយទំនុកចិត្តចាប់ពីទឹកទី១តាមរយៈការប្រើកណ្តាប់ដៃ និងទាន់ ខណៈ អេ អាំម៉ារីនភូថង ព្យាយាមវាយមួយៗ ថយ និងការពារតាមបច្ចេកទេស។ នៅទឹកទី២នៅពេលដៃគូចូលវាយ និងប្តូរកណ្តាប់ដៃ អេ អាំម៉ារីនភូថង ឃើញចន្លោះប្រហោងវាយកណ្តាប់ឆ្វេងពេញចំលើមុខរបស់ ឡុង សំណាង ឲ្យដួលសន្លប់ឈឹង និងត្រូវអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។

នេះជាការវាយផ្តាច់ស្រឡះដោយគ្មានមន្ទិលសង្ស័យពាក់ព័ន្ធនឹងមនោសញ្ចេតនា។ នៅចាំបានថា អេ អាំម៉ារីនភូថង បានប្រកួតដណ្តើមខ្សែក្រវាត់ពី ឡុង សំណាង នៅទូរទស្សន៍ PNN កាលពីប៉ុន្មានខែមុន ប៉ុន្តែមិនបានសម្រេចទេ។ ការប្រកួតកាលណោះត្រូវបានគេមើលឃើញថា កូនប្រុសរបស់លោក អេ ភូថង វាយមិនលះសោះទាំងបច្ចេកទេស អាវុធ និងទឹកចិត្ត។ ពេលនោះ ក្រោយការប្រកួត រូបគេបាននិយាយពីអារម្មណ៍មិនដាច់ស្រឡះក្នុងមនោសញ្ចេតនា។

ទោះបីជាយ៉ាងណា សម្រាប់ការជួបគ្នាលើកនេះ មុនការប្រកួត អេ អាំម៉ារីនភូថង បាននិយាយថា រូបគេនឹងវាយឲ្យដាច់ស្រឡះ។ ទីបំផុតរូបគេធ្វើបានសម្រេចមែន។
សម្រាប់ការឈ្នះខ្សែក្រវាត់នេះ អេ អាំម៉ារីនភូថង ទទួលបានប្រាក់រង្វាន់២០លានរៀល និងបានក្លាយជាកីឡាករកម្ពុជាទី១ដែលបំពាក់ដោយវីរបុរសប្រដាល់ហ្វីលីពីន ម៉ានី ប៉ាគីអៅ។
ចំណែក ឡុង សំណាង នេះជាការចាញ់សន្លប់លើកទី២ បន្ទាប់ពីចាញ់សន្លប់បាត់បង់ខ្សែក្រវាត់ក្រោមកណ្តាប់ដៃរបស់ លន បញ្ញា។ សម្រាប់ចំណាត់ថ្នាក់លេខ២នេះ សំណាង ទទួលពាន និងប្រាក់រង្វាន់៣ពាន់ដុល្លារអាមេរិក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


