Connect with us

កីឡា

អាល្លឺម៉ង់កក់កៅអី១៦ក្រុមចុងក្រោយមុនគេ EURO 2024 ខណៈក្រូអាតប្រឈមធ្លាក់

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​ឡើង​វគ្គ​១៦​ក្រុមចុង​​ក្រោយ​​មុន​គេ​ក្នុង​ពាន​រង្វាន់​លំដាប់​ទី១​ទ្វីប​អឺរ៉ុប EURO 2024 បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​២​លើក​​នៅ​​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ខណៈ​ក្រូអាត​កាន់​តែ​ឈម​នឹង​អស់​ឱកាស​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល A ទី១​ អាល្លឺម៉ង់​បាន​យក​ឈ្នះ ស្កុតឡែន ដោយ​លទ្ធផល ៥-១ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា និង​ការ​ប្រកួត​លើក​ទី​២​បាន​យក​ឈ្នះ ហុងគ្រី ដោយ​លទ្ធផល ២-០ កាល​ពី​យប់​មិញ​ដើម្បី​ទទួល​បាន​៦​ពិន្ទុ​ពេញ ឈរ​លើ​កំពូល​តារាង។​ ការ​ប្រកួត​សន្សំ​ពិន្ទុ​​ក្នុង​ពូល​ចុង​ក្រោយ អាល្លឺម៉ង់ ត្រូវ​ប៉ះ​ស្វីស នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៤។

អាល្លឺម៉ង់ ជា​ក្រុម​ដែល​ត្រូវ​បាន​អ្នក​វិភាគ​មើល​​ថា មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។ នៅ​ក្នុង​ពូល​ជា​មួយ​គ្នា​គ្មាន​ក្រុម​ណា​ដែល​ជា​ឧបសគ្គ​ធំ​សម្រាប់​ម្ចាស់​ផ្ទះ​ឡើយ។ ប្រសិន​បើ​ពួក​គេ​ឈរ​លេខ​១​ក្នុង​ពូល A នោះ​ពួក​គេ​នឹង​ត្រូវ​ជួប​ក្រុម​លេខ​២​ក្នុង​ពូល C ប៉ុន្តែ​ប្រសិន​បើ​ឈរ​លេខ​២​ក្នុង​ពូល A នឹង​ត្រូវ​ប៉ះ​ក្រុម​លេខ​២​ក្នុង​ពូល B។

លទ្ធផល​ការប្រកួត​៣​គូ​កាល​ពីយប់​មិញ ក្រុមក្រូអាត​រង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ត្រឹម​ស្មើ​ដោយ​លទ្ធផល ២-២ ជា​មួយ​អាល់បានី។ ក្រូអាតទើប​តែ​រក​បាន​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការ​ស្មើ​១ និង​ចាញ់​១ កំពុង​ឈរ​​បាត​តារាង។ ការ​ប្រកួតសន្សំ​ពិន្ទុ​ចុង​ក្រោយ ក្រូអាត​ប៉ះ​ក្រុម​ខ្លាំង​អ៉ីតាលី នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៤ ដូច្នេះ​ក្រូអាត​កំពុង​ប្រឈម​នឹង​អត់​បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

ជា​មួយ​គ្នា​នេះ ស្កុតឡែន និង ស្វីស បាន​ចែក​គ្នា​១​ពិន្ទុម្នាក់ បន្ទាប់​ពី​ស្មើ​គ្នាដោយ​លទ្ធផល ១-១។ ស្វីស​មាន​៤​ពិន្ទុ កំពុង​ឈរ​លេខ​២​ក្នុង​ពូល ហើយ ស្កុតឡែន មាន​១​ពិន្ទុ ឈរ​លេខ​៣ និង​ហុងគ្រីមិន​ទាន់​មាន​ពិន្ទុ​ទេ ឈរ​នៅ​បាត​តារាង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៩ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២២ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១៦ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម