កីឡា
លោក Josep Muñoz ប្តេជ្ញាយកលេខ១ក្នុងពូល ប៉ះ Madura United ថ្ងៃស្អែក
លោកគ្រូ Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងត្រូវការយកលេខ១ក្នុងពូល E ពេលជួបក្រុមឥណ្ឌូណេស៊ី Madura United វេលាម៉ោង២រសៀល ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា សម្រាប់ការប្រកួតចុងក្រោយ ពានរង្វាន់ AFC Challenge League រដូវកាល២០២៤-២៥។

បន្ទាប់ពីបានកក់កៅអីឡើងវគ្គ៨ក្រុមចុងក្រោយ តាមរយៈជ័យជម្នះលើក្រុមម៉ុងហ្គោលី Falcons ២-១ ក៏គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងនៅតែយកចិត្តទុកដាក់សម្រាប់ការប្រកួតចុងក្រោយ។ ក្នុងលក្ខខណ្ឌស្មើដើម្បីរកបាន១ពិន្ទុ ឬទទួលបានជ័យជម្នះដើម្បីរកបាន៣ពិន្ទុបន្ថែម នៅពេលប្រកួតជាមួយ Madura United ព្រះខ័នរាជស្វាយនឹងឈរលើកំពូលតារាង ប៉ុន្តែប្រសិនបើចាញ់ ក្លិបតំណាងកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ពីព្រោះក្លិបឥណ្ឌូណេស៊ីមាន១ពិន្ទុស្រាប់ ពីការប្រកួតស្មើ ០-០ ជាមួយ Falcons។

លោកគ្រូ Josep Muñoz បានឲ្យដឹងថា លោកបានឲ្យកូនក្រុមសម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនប្រកួតចុងក្រោយ។ កីឡាករមួយចំនួនបានរបួស ដូច្នេះលោកមិនទាន់ប្រាកដ១០០%ថាតើកីឡាករណាខ្លះដែលមិនអាចបង្ហាញខ្លួនបានឡើយសម្រាប់ការប្រកួតនៅថ្ងៃស្អែក។

លោកបានលើកឡើងថា ខ្សែប្រយុទ្ធ ????? មានបញ្ហារបួសជង្គង់ដែលត្រូវពិនិត្យមើលពីស្ថានភាព។ ជាមួយគ្នានេះ ខ្សែបម្រើកណ្តាលសញ្ជាតិជប៉ុន ??? បានប៉ះទង្គិចក្បាលយ៉ាងខ្លាំងជាមួយកីឡាកររបស់ Falcons ក៏ត្រូវតាមដានដែរ ហើយប្រធានក្រុម សឿយ វិសាល ក៏មានបញ្ហាជើងដោយសារកីឡាកររបស់ Falcons ពានទាត់ត្រូវជើងរហូតត្រូវបានពិន័យកាតក្រហម។

លោកគ្រូ Josep Muñoz បាននិយាយថា ៖«ស្ថានភាពកីឡាករទាំងនេះជាអ្វីដែលយកត្រូវការយកចិត្តទុកឲ្យពួកគាត់ជាសះស្បើយ។ យើងឲ្យកីឡាករសម្រាក ព្រោះយើងត្រូវការយកលេខ១ក្នុងពូល»។
ក្រុម Madura United នឹងធ្លាក់ ប្រសិនបើចាញ់ព្រះខ័នរាជស្វាយរៀងចាប់ពី២គ្រាប់ឡើង ប៉ុន្តែប្រសិនបើបញ្ចប់ដោយលទ្ធផលស្មើគ្នា ឬក្លិបឥណ្ឌូណេស៊ីឈ្នះ គឺក្រុម Falcons ជាអ្នកធ្លាក់ក្នុងផ្ទះរបស់ខ្លួន៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


