កីឡា
កីឡាស៊ីហ្គេមចុងឆ្នាំនេះនៅថៃ អាចមានកីឡា២៥ប្រភេទត្រូវបានផ្សាយផ្ទាល់
លោក Surawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅថ្ងៃទី២៥ ខែមេសា ដោយមានភាគីពាក់ព័ន្ធផ្សេងៗចូលរួម។

លោក Surawong បានបង្ហាញក្រោយកិច្ចប្រជុំថា កិច្ចប្រជុំថ្ងៃនេះ គឺដើម្បីទទួលស្គាល់ពីវឌ្ឍនភាពការងាររបស់ក្រុមទាំង៤ ដែលកំពុងឆ្ពោះទៅមុខ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ។ អ្វីៗកំពុងដំណើរការទៅតាមផែនការ។ បើនិយាយពីទំនាក់ទំនងសាធារណៈសម្រាប់ការប្រកួតទាំងពីរនៅក្នុងខេត្តដែលធ្វើជាម្ចាស់ផ្ទះនោះ មិនលើសពីចុងខែមេសានេះទេ ទីក្រុងប្រាកដជានឹងតុបតែងដើម្បីបង្កើតបរិយាកាសសម្រាប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ បន្ទាប់ពីនេះវានឹងចូលទៅក្នុងបរិយាកាសនៃការអបអរចំពោះកីឡាករថៃ ហើយរូបលោកផ្ទាល់នឹងទៅទស្សនាការហ្វឹកហាត់របស់កីឡាករទាំងស្រុង។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ដដែលក៏បានបញ្ជាក់បន្ថែមថា ថវិកាសម្រាប់រៀបចំការប្រកួតនេះ នៅសល់ចំនួន ២,០៥៥លានបាត សម្រាប់កន្លែងស្នាក់នៅ សណ្ឋាគារ និងអាហារសម្រាប់ទទួលកីឡាករ-កីឡាការិនី ដែលត្រូវចំណាយជាមុន ព្រោះរយៈពេលប្រកួតជារដូវទេសចរណ៍នៅប្រទេសថៃ ដូច្នេះត្រូវបង់ប្រាក់ជាមុន។ បញ្ហានេះនឹងត្រូវបានដោះស្រាយជាបន្ទាន់ ហើយប្រាកដជាគ្មានបញ្ហាអ្វីឡើយ។

លោក Surawong បន្ថែមថា បើនិយាយពីការផ្សាយបន្តផ្ទាល់វិញ ប្រមុខដឹកនាំ SEA Games ដែលជាម្ចាស់កម្មសិទ្ធិលើ SEA Games បានប្រគល់ឱ្យអាជ្ញាធរកីឡានៃប្រទេសថៃគ្រប់គ្រងបញ្ហានេះ។ ពួកគេនឹងសហការជាមួយសេវាផ្សាយជាតិនៃប្រទេសថៃ និង NBT ដើម្បីចាក់ផ្សាយប្រមាណពី ២០ ទៅ ២៥ កីឡា ដែលកំពុងពេញនិយមក្នុងប្រទេសថៃ និងអាស៊ាន។ ទោះជាយ៉ាងនេះក្តី ពួកគេក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយវិស័យឯកជនក្នុងការផ្សាយបន្តផ្ទាល់ ដើម្បីសន្សំការចំណាយតាមលទ្ធភាព។
ទាក់ទងនឹងវឌ្ឍនភាពនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម អង្គប្រជុំបានសន្និដ្ឋានថា អន្តេវាសិកដ្ឋានរបស់អត្តពលិកនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Suranaree (SUT) នឹងត្រូវប្រើប្រាស់ជាកន្លែងស្នាក់នៅសម្រាប់អត្តពលិកទាំងអស់ រួមទាំងមជ្ឈមណ្ឌលអាហាររបស់កីឡាករក្នុងពេលប្រកួតផងដែរ។ លើសពីនេះ នឹងមានកន្លែងសកម្មភាពសម្រាប់អត្តពលិក និងមន្ត្រីធ្វើសកម្មភាពរួមគ្នាក្នុងពេលប្រកួត។ ទាំងអស់នេះនឹងមានការសហការយ៉ាងពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។

សូមបញ្ជាក់ថា ស៊ីហ្គេមលើកទី៣៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីខេត្តចំនួន៣ រួមមានរាជធានីបាងកក ខេត្តឈុនបុរី និងខេត្តសុងក្លា។ រីឯព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅខេត្ត Nakhon Ratchasima៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ SEA GAMES Thailand 2025
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


