កីឡា
លោក សាន សៅយ៉ាន់ បច្ចុប្បន្ននេះក៏មានឈាមជ័របន្តវេន ៣នាក់ដែរក្នុងវិស័យប្រដាល់គុនខ្មែរ
អតីតអ្នកប្រដាល់ល្បីឈ្មោះមួយរូបនៅកម្ពុជាអំឡុងឆ្នាំ ២០០០ លោក សាន សៅយ៉ាន់ ថាបច្ចុប្បន្ននេះលោកមានឈាមជ័របន្តវេនខាងប្រដាល់គុនខ្មែរ ៣នាក់ដែរដែលជាកូនប្រុសបង្កើតកំពុងប្រកួតជាបណ្ដើរៗក្រៅពីការសិក្សារៀនសូត្រហើយនោះ។

លោក សាន សៅយ៉ាន់ និងកូន
លោក សាន សៅយ៉ាន់ បានឲ្យដឹងថា លោកមានកូន ៤នាក់ ស្រី ១នាក់ និងប្រុស ៣នាក់ ពួកគេកំពុងនៅសិក្សារៀនសូត្រ។ កូនស្រីច្បងទី១ ឈ្មោះ ឆុង ហុងយៀក អាយុ ១៩ឆ្នាំ និងកំពុងសិក្សាថ្នាក់ទី១២ ឯខេត្តបន្ទាយមានជ័យ។ ចំណែកកូនទី២ ឈ្មោះ ឆុង វិសាល ឬនៅក្នុងប្រដាល់ហៅថា សៅយ៉ាន់ វិសាល អាយុ ១៦ឆ្នាំកំពុងសិក្សានៅរាជធានីភ្នំពេញ កូនទី៣ ឆុង អ៊ូស៊ូ ឬនៅក្នុងប្រដាល់ហៅថា សៅយ៉ាន់ អ៊ូស៊ូ អាយុ ១១ឆ្នាំ កូនទី៤ ឆុង វិរៈសិទ្ធ ឬនៅក្នុងប្រដាល់ហៅថា សៅយ៉ាន់ វិរៈសិទ្ធ អាយុ ១០ឆ្នាំ។ កូនទី១ ទី៣ និងទី៤ កំពុងសិក្សានៅឯខេត្តបន្ទាយមានជ័យ។

លោក សាន សៅយ៉ាន់ និងកូនទាំង៤
គ្រូប្រដាល់ជម្រើសជាតិ Kick Boxing រូបនេះបន្ថែមទៀតថា កូនស្រីច្បងគឺមិនបានហាត់ ឬចាប់អាជីពខាងប្រដាល់នេះទេ។ ចំណែកកូនប្រុសទាំង ៣នាក់គឺមានចិត្តស្រឡាញ់ និងបានហ្វឹកហាត់តាំងពីតូចៗ រួមទាំងបន្តឡើងប្រកួតជាហូរហែតាមកម្មវិធីនៅខេត្ត ឬតាមសង្វៀននៅភ្នំពេញទៀតផង។

លោក សៅយ៉ាន់ និងគ្រួសារ រួមទាំងក្មួយ
គ្រូប្រដាល់ដើមកំណើតពីខេត្តបន្ទាយមានជ័យខាងលើលើកឡើងទៀតថា នេះអាចជានិស្ស័យក៏ថាបាន ព្រោះលោកផ្ទាល់ជាអតីតអ្នកប្រដាល់ផង និងបច្ចុប្បន្នមានក្លឹបផ្ទាល់ខ្លួនមួយនៅក្នុងផ្ទះរបស់លោកផង ដូច្នេះបរិយាកាសជុំវិញភាគច្រើនប្រដាល់ផងនោះទើបធ្វើឲ្យកូនៗមានចិត្តស្រឡាញ់ប្រដាល់ដែរ។

កូនលោក សាន សៅយ៉ាន់
អតីតអ្នកលេងកែងរួសនេះថា កូនៗបានហាត់ប្រដាល់ក៏ល្អដែរមានសុខភាពល្អ រាងកាយមាំមួន អាចរកប្រាក់ចំណូលបានផង និងមានកេរ្តិ៍ឈ្មោះក្នុងសង្គម។ មួយវិញទៀតនេះជាក្បាច់គុនដូនតាខ្មែរ ដូច្នេះជាការរួមចំណែកថែរក្សាមរតកក្បាច់ឲ្យនៅគង់វង្សតទៅមុខទៀត។ ក្រៅតែពីកូនប្រុសបង្កើតហើយនោះលោកក៏មានក្មួយៗហាត់ប្រដាល់ ៣នាក់ទៀតផងដែរ និងបានឡើងប្រកួតជាបន្តបន្ទាប់ដូចប្រុសរបស់លោកដែរ។

លោក សាន សៅយ៉ាន់ និងគ្រួសារ
បញ្ជាក់ដែរថា លោក សាន សៅយ៉ាន់ ជាអតីតអ្នកប្រដាល់ល្បីឈ្មោះមួយរូបនៅកម្ពុជាកន្លងទៅ។ បច្ចុប្បន្នលោកក៏ជាគ្រូប្រដាល់ជម្រើសជាតិផ្នែក Kick Boxing និងបង្ហាត់បង្រៀនក្រុមជម្រើសជាតិឲ្យឈ្នះមេដាយស៊ីហ្គេមនៅវៀតណាម ស៊ីហ្គេមនៅកម្ពុជា និងមេដាយអន្តរជាតិជាច្រើនផងដែរដែលមោទកភាពធំជូនជាតិមាតុភូមិ។ លោកក៏បានបណ្ដុះបណ្ដាលកូនប្រុសបង្កើតទាំង ៣នាក់ឲ្យហ្វឹកហាត់គុនខ្មែរផងដែរ។ មហាជនប្រហែលជាស្គាល់ហើយកីឡាករ សៅយ៉ាន់ វិសាល ដែលជាកីឡាករថ្នាលមានកេរ្តិ៍ឈ្មោះមួយរូបនៅលើវិស័យប្រដាល់គុនខ្មែរ រូបគេធ្លាប់ឈ្នះពាន និងធ្លាប់ឈ្នះ ពេជ្រ សឹង្ហៈ ទៀតផងពីមុន។ ដោយសារកំពុងសិក្សាកូនប្រុសរបស់លោកទាំង ៣នាក់មិនសូវបានឡើងប្រកួតញឹកញាប់នោះឡើយ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


