Connect with us

កីឡា

ព្រឿង​ សុជាតិ​ ផ្ទះ​ដែល​ជា​ជំនួយ​​សាងសង់​ដោយ​លោក​ ពែក​ មី​ នោះ​បាន​ជិត​រួចរាល់​ហើយ

បានផុស

នៅ

វីរកងទ័ព​ និង​ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ ព្រឿង​ សុជាតិ​ ថា​ផ្ទះ​ដែល​ជា​ជំនួយ​របស់​លោក​ ពែក មី​ និង​សប្បុរសជន​រួម​គ្នា​ជួយ​នោះ​គឺ​សាងសង់ជិត​រួចរាល់​ហើយ​នៅ​សល់​តែ​ផ្នែក​ដំបូល​ និង​លាប​ថ្នាំ​តែ​ប៉ុណ្ណោះ​នឹង​បញ្ចប់​ទាំង​ស្រុង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរកងទ័ព ព្រឿង​ សុជាតិ​ និង​លោក ពែក មី

ព្រឿង​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ ផ្ទះ​ដែល​ជា​ជំនួយ​របស់​លោក​ ពែក​ មី​ និង​សប្បុរសជន​ជួយ​នោះ​គិត​ចាប់​តាំង​ពី​ការ​សាងសង់​មក​មាន​រយៈពេល​ប្រហែល​ ២ខែ​មកហើយ។​ ចំពោះ​ការ​សាងសង់​នៅ​ពេល​នេះ​ក៏​ជិត​រួចរាល់​ផង​ដែរ​ ពោល​នៅ​សល់​តែ​ផ្នែក​ដំបូល​ និង​ការ​លាប​ថ្នាំ​តែ​ប៉ុណ្ណោះ​គឺ​រួចរាល់​ទាំង​ស្រុង​ហើយ។​

ផ្ទះ​ដែល​លោក​ ពែក មី សាងសង់ជូន​ ព្រឿង​ សុជាតិ​

វីរកងទ័ព​រូប​នេះ​បន្ថែម​ទៀត​ថា​ ផ្នែក​ខាង​ដំបូង​នេះ​ក៏​ទើប​តែ​មាន​ថវិកា​បង្គ្រប់​ផង​ដែរ​ដោយ​លោក​ ពែក​ មី​ បង្ហោះ​ និង​អំពាវនាវ​រក​ជំនួយ​បន្ថែម​ ព្រោះ​នៅ​ខ្វះ​ថវិកាបង្ហើយ​ការងារ​នេះ។​ យ៉ាងណា​ដោយ​ទឹកចិត្ត​អាណិត​ស្រឡាញ់​ដល់​វីរកងទ័ព​ ព្រឿង​ សុជាតិ​ ខាង​ថ្នាក់ដឹកនាំ​កម្មវិធី​បាល់ទាត់​ Soccer League បាន​ឧបត្ថម្ភ​ថវិកា​ ២០​លាន​រៀល​ផង​ដែរ​ដើម្បី​បង្គ្រប់​ធ្វើ​ដំបូល​ឈាន​ដល់​បញ្ចប់​ការ​សាងសង់​ទាំង​ស្រុង​តែ​ម្ដង។​ ផ្ទះ​ដែល​ជា​ជំនួយ​ពី​សប្បុរសជន​នេះ​អាច​នឹង​សាងសង់​រួចរាល់​នៅ​អំឡុង​ខែ​កក្ដដា​ ឆ្នាំ​២០២៦​ នេះ​ហើយ។

ផ្ទះ​ដែល​លោក​ ពែក មី សាងសង់ជូន​ ព្រឿង​ សុជាតិ​

កងទ័ព​ការពារ​ទឹកដី​រូប​នេះ​ បាន​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ចំពោះ​ទឹកចិត្ត​លោក​ ពែក មី​ ដែល​បាន​យក​ចិត្ត​ទុកដាក់​ និង​តាមដាន​អំពី​ការ​សាងសង់​នេះ​ជាប់​រហូត​មក​បើ​ទោះ​ជា​រវល់​ការងារ​ប្រចាំ​ថ្ងៃ​យ៉ាងណា​ក៏​ដោយ។​ បន្ថែម​ពី​នេះ​ ព្រឿង​ សុជាតិ​ អរគុណ​នូវ​សន្តានចិត្ត​របស់​លោក​ ពែក​ មី​ និង​សប្បុរសជន​ទាំង​អស់​ដែល​បាន​ជួយ​ជា​ថវិកា​ក្នុង​ការ​សាងសង់​ផ្ទះ​ដល់​រូប​គេ​ និង​ក្រុម​គ្រួសារ​នៅ​ពេល​នេះ។​

ផ្ទះ​ដែល​លោក​ ពែក មី សាងសង់ជូន​ ព្រឿង​ សុជាតិ​

បញ្ជាក់​ដែរ​ថា​ ព្រឿង​ សុជាតិ​ ជា​វីរកងទ័ព​នៅ​ប្រចាំ​ឯ​កងពលតូច​លេខ៦​ ចំណុះ​ឲ្យ​កងពល​ធំ​អន្តរាគមន៍លេខ២ ក្នុង​ខេត្ត​ឧត្តរមានជ័យ។​ ដោយ​មើល​ឃើញ​ពី​ការ​លំបាក​ និង​មិន​មាន​ផ្ទះ​សម្បែង​សម្រាប់​រស់នៅ​សមរម្យ​លោក​ ពែក​ មី​ និង​សប្បុរជន​មួយ​ចំនួន​បាន​ចេញ​មុខ​អំពាវនាវ​រក​ជំនួយ​ដើម្បី​សាងសង់​ផ្ទះ​ជូន​វីរកងទ័ព​ ព្រឿង​ សុជាតិ​ នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ។​ ផ្ទះ​ដែល​កំពុង​សាងសង់​នេះ​សរុប​ថវិកា​​អស់​ប្រហែល​ ១៤,០០០​ដុល្លារ​អាមេរិក៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម