កីឡា
ទ្វីបអាស៊ី រកឃើញ ៥ ក្រុមកក់កៅអី ទៅជុំចុងក្រោយ ជើងឯកពិភពលោក World Cup ២០២៦
នៅក្នុងទ្វីប អាស៊ី បានរកឃើញក្រុមជម្រើសជាតិចំនួន ៥ ហើយ ដែលដណ្តើមបានកៅអីឡើងទៅប្រកួតជុំចុងក្រោយក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup) ២០២៦ ជាផ្លូវការ។

ការប្រកួតជម្រុះជុំទី៣ប្រចាំទ្វីប អាស៊ី គឺនៅសល់ ១ ប្រកួតទៀតសម្រាប់ពូលនីមួយៗ ប៉ុន្តែបច្ចុប្បន្នគឺបានរកឃើញ ៥ ក្រុមហើយ ដែលសុវត្ថិភាពឡើងទៅប្រកួតជុំចុងក្រោយ World Cup ២០២៦ ដែលសហម្ចាស់ផ្ទះមាន អាមេរិក ម៉ិកស៊ិក និង កាណាដា។
ក្នុងនោះពូល A មាន អ៉ីរ៉ង់ ឈរលេខ ១ ក្នុងពូល និង អ៊ុយបេគីស្ថាន ឈរលេខ ២ ក្នុងពូល។ ចំណែកពូល B មាន កូរ៉េខាងត្បូង ឈរលេខ ១ ក្នុងពូល និង ហ្ស៊កដានី ឈរលេខ ២ ។ ពូល C មាន ជប៉ុន ឈរនៅលេខ ១ ក្នុងពូល ខណៈ អូស្ត្រាលី ឈរនៅលេខរៀងទី ២ ក្នុងពូល គឺត្រូវរង់ចាំអ៊ុតមើលប្រកួតចុងក្រោយសិន ដោយសារពួកគេមានពិន្ទុលើសក្រុមលេខ ៣ អារ៉ាប៊ីសាអ៊ូឌីត តែ ៣ ពិន្ទុប៉ុណ្ណោះ។



គួរបញ្ជាក់ថា រូបមន្តប្រកួតជម្រុះប្រចាំទ្វីប អាស៊ី លើកនេះ គឺមានភាពប្រែប្រួលខុសពីរាល់ដង ដោយសារ World Cup ឆ្នាំ ២០២៦ គឺបានបង្កើនក្រុមចូលរួមពី ៣២ ក្រុមឡើងទៅ ៤៨ ក្រុម ហើយនៅទ្វីប អាស៊ី ក៏បានកើនកៅអីចូលរួមផងដែរ ដោយពីមុនទទួលបាន ៤ កៅអីកន្លះ ប៉ុន្តែលើកនេះ ទទួលបាន ៨ កៅអីកន្លះ។
មានន័យថា ក្រុមលេខ ១ និងលេខ ២ ក្នុងពូលនីមួយៗប្រចាំពូលទាំង ៣ នឹងត្រូវឡើងទៅប្រកួតនៅជុំចុងក្រោយក្នុងព្រឹត្តិការណ៍ជើងឯកបាល់ទាត់ពិភពលោក ២០២៦។ ដោយឡែកក្រុម ដែលឈរលេខ ៣ និងលេខ ៤ ក្នុងពូល នឹងត្រូវប្រកួតជម្រុះបន្តទៀត ដើម្បីរក ២ ក្រុមឡើងទៅប្រកួតនៅជុំចុងក្រោយ និង ១ ក្រុមទៀត ត្រូវប្រកួតជម្រុះ (playoff) ជាមួយក្រុមមកពីទ្វីបផ្សេង៕





អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


