កីឡា
World Cup ឆ្នាំ ២០២៦ នឹងចំណាយអស់ជាង ១៣ប៊ីលានដុល្លារអាមេរិក
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) គ្រោងចំណាយថវិកាអស់ប្រមាណ ១៣.៩ ប៊ីលានដុល្លារអាមេរិកសម្រាប់រៀបចំការប្រកួតកីឡាបាល់ទាត់ជើងឯកពិភពលោក FIFA World Cup នៅសហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៦។

ទឹកប្រាក់ជិត ១៤ ប៊ីលានដុល្លារអាមេរិក ចំណាយលើការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ ទាំងមូល ដែលនឹងក្លាយជាការចំណាយច្រើនបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ទី១. ចំនួន ៧.៥ ប៊ីលានដុល្លារអាមេរិក ចំណាយាលើវិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ អាហារ ការដឹកជញ្ជូន និងការកម្សាន្តដែលនឹងមានភ្ញៀវអន្តរជាតិជាច្រើន។
ទី២. ថវិកា ៣.៨ ប៊ីលានដុល្លារអាមេរិក ចំណាយលើការរៀបចំក្នុងនោះ តម្លៃប្រតិបត្តិការ ៣០%, ប្រាក់រង្វាន់ ២៧ %, សេវាកម្មក្រុមចូលរួមប្រកួត ២២% និងចំណាយលើទីផ្សារ និងរដ្ឋបាល។

ជាក់ស្តែង ក្រុមទាំង ៤៨ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២.៥ លានដុល្លារ គឺ ១០ លានដុល្លារសម្រាប់ការទទួលបានកៅអីទៅជុំចុងក្រោយ និង ២.៥ លានដុល្លារសម្រាប់ការត្រៀមខ្លួន។
ជាមួយគ្នានេះ ក្រុមជើងឯកទទួលបានប្រាក់រង្វាន់ ៥០ លានដុល្លារ ក្រុមលេខ២ ទទួលបាន ៣៣ លានដុល្លារ ក្រុមលេខ ៣ ទទួលបាន ២៩ លានដុល្លារ ក្រុមលេខ ៤ ទទួលបាន ២៧ លានដុល្លារ ក្រុមពីលេខ ៥ ដល់ លេខ ៨ ទទួលបាន ១៩លានដុល្លារ ក្រុមពីលេខ ៩ ដល់ លេខ ១៦ ទទួលបាន ១៥ លានដុល្លារ ក្រុមពីលេខ ១៧ ដល់លេខ ៣២ ទទួលបាន ១១ លានដុល្លារ និងក្រុមពីលេខ ៣២ ដល់ ៤៨ ទទួលបាន ៩លានដុល្លារ។

ប្រការនេះបើនិយាយតែ ក្រុមជើងឯកគឺ ទទួលបានប្រាក់សរុបចំនួន ៦២.៥លានដុល្លារ ក្នុងនោះ ប្រាក់រង្វាន់ជើងឯក ៥០លានដុល្លារ និងប្រាក់ឧបត្ថម្ភដែលទទួលបានកៅអីជុំចុងក្រោយ ១២.៥លានដុល្លារ។
ទី៣. ថវិកា ១.៨ ប៊ីលានដុល្លារចំណាយលើទីក្រុងដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះសម្រាប់ការប្រកួតមានដូចជា សេវាកម្មទីក្រុង ចំណាយលើបុគ្គលិកបម្រើការងារ និងប្រតិបត្តិការដឹកជញ្ជូននៅទីក្រុងទាំង ១៦ ដែលទទួលធ្វើម្ចាស់ផ្ទះ។
ទី៤. ចំណាយលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំនួន ៩០០ លានដុល្លារអាមេរិក មានដូចជា កែលំកីឡដ្ឋាន ទីលានប្រកួត ទីលានហ្វឹកហាត់ និងការកែលំអសេវាដឹកជញ្ជូនសាធានរណៈ។

បើទោះបីជាចំណាយច្រើន ប៉ុន្តែចំណូលក៏ច្រើនដែរ។ FIFA រំពឹងរកបានចំណូលចន្លោះពី ១១ ទៅ ១៣ ប៊ីលានដុល្លារអាមេរិក ដែលនឹងបំបែកកំណត់ត្រាប្រាក់ចំណូលច្រើនបំផុតរបស់ខ្លួន។ ប្រាក់ចំណូលចន្លោះពី ៣.៨ ទៅ ៣.៩ ប៊ីលានដុល្លារទទួលបានពីការលក់សិទ្ធិផ្សព្វផ្សាយទូទាំងពិភពលោក។ ការលក់សំបុត្រចូលទស្សនាប្រមាណ ៣ ប៊ីលានដុល្លារ និងចំនួន ២.៤ ទៅ ៣ ប៊ីលានដុល្លារ ទៀត ទទួលបានដៃគូឧបត្ថម្ភ។
សរុបទៅត្រឹមតែមួយឆ្នាំ ២០២៦ គឺ ទទួលបានប្រាក់ចំណូលប្រមាណ ៨.៩ ប៊ីលានដុល្លារ ប៉ុន្តែគិតចំណូលចាប់ពីឆ្នាំ ២០២៣ ដល់ ២០២៦ គឺទទួលបានប្រមាណ ១៣.១ ប៊ីលានដុល្លារអាមេរិក ដែលកើនឡើងរហូតដល់ ៧៣ % បើប្រៀបធៀបនឹង World Cup ឆ្នាំ ២០២២ ដែលគិតចំណូលរកបានពីឆ្នាំ ២០១៩ ដល់ ២០២២៕

ប្រែសម្រួល៖ វិរបុត្រ
ប្រភព៖ ysscores, economictimes, merca20
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


