កីឡា
ក្រុមខ្លាំង ៥ នេះអាចឈ្នះជើងឯក World Cup 2026 ខណៈ ព័រទុយហ្គាល់ នៅលេខ ៤
មានក្រុមជម្រើសជាតិចំនួន ៤៨ ក្រុម នឹងត្រូវចូលប្រកួតប្រជែងជុំចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ប៉ុន្តែក្នុងចំណោមនោះមានក្រុមខ្លាំង ៥ ត្រូវបានគេព្យាករ អាចនឹងឈ្នះជើងឯក។

យោងតាមការវាយតម្លៃរបស់ GOAL បានបង្ហាញ ថា ក្រុមគោជល់ អេស្ប៉ាញ បានក្លាយជាក្រុមឈានមុខគេ ដែលអាចឈ្នះពាន World Cup 2026 ស្របពេលក្រុមស្ថិតនៅចំណាត់ថ្នាក់បន្តបន្ទាប់ទៀត ដែលអាចមានភាគរយខ្ពស់នឹងឈ្នះផងដែរ រួមាន អាហ្សង់ទីន បារាំង ព័រទុយហ្គាល់ និង អង់គ្លេស។
ខាងក្រោមនេះ ជាអំណះអណាង ដែល GOAL សម្លឹងឃើញក្រុមទាំង ៥ នេះអាចឈ្នះពាន World Cup 2026៖
៥. ក្រុមជម្រើសជាតិ អង់គ្លេស៖ ក្រុមរហស្សនាមតោកំណាច បានក្លាយជាបេក្ខភាពធំមួយ ដែលអាចមានលទ្ធភាព ដើម្បីប្រជែងជើងឯក World Cup 2026 ប៉ុន្តែក៏មិនខ្ពស់ពេកដែរ ដោយសារពួកគេនៅមានចំណុចខ្សោយមួយចំនួន។ ក្រោមការដឹកនាំរបស់លោក Thomas Tuchel អង់គ្លេសមានស្ថិតិល្អក្នុងវគ្គជម្រុះ ដោយឈ្នះគ្រប់ការប្រកួត និងមិនរបូតគ្រាប់បាល់សូម្បីមួយគ្រាប់។
ទោះបីជាយ៉ាងណា ក្រុមនៅតែមានបញ្ហាពេលជួបក្រុមគូប្រជែងមានខ្សែការពាររឹងមាំ។ ទម្រង់លេងរបស់ អង់គ្លេស គឺពឹងផ្អែកខ្លាំងលើ Harry Kane។ ការចាញ់ ជប៉ុន ០-១ ក្នុងការប្រកួតមិត្តភាព បានក្លាយជាភត្តុតាងយ៉ាងច្បាស់ ថា បើគ្មាន Kane ក្រុមអាចមានបញ្ហាក្នុងការរកគ្រាប់បាល់។

៤. ក្រុមជម្រើសជាតិ ព័រទុយហ្គាល់៖ ក្រុមបញ្ចខែល ព័រទុយហ្គាល់ ត្រូវបានគេចាត់ទុកជាក្រុមមួយ ដែលអាចឈ្នះ World Cup 2026។ ប៉ុន្តែមានការជជែកដេញដោលខ្លាំងអំពីក្រុមកំពុងឡើងជើងមួយនេះ ដែលនៅបន្តពឹងផ្អែកលើ Cristiano Ronaldo ស្របពេលបច្ចុប្បន្ន គាត់មានវ័យ ៤១ ឆ្នាំទៅហើយ។
នៅឆ្នាំ ២០២៦ ព័រទុយហ្គាល់ កំពុងមានក្រុមមួយ ដែលល្អទាំងព្រមតាំងពីអ្នកចាំទីរហូតដល់តំបន់ប្រយុទ្ធ។ ជាពិសេសនៅតំបន់បម្រើមាន Vitinha, João Neves និង Bruno Fernandes ដែលត្រូវបានចាត់ទុកថាជាខ្សែបម្រើល្អបំផុតមួយក្នុងពិភពលោក។ ក្រុមជើងឯក UEFA Nations League ត្រូវបានគេរំពឹង ថា នឹងមិនពិបាកឆ្លងផុតវគ្គចែកពូលនោះទេ ដោយសារពួកគេស្ថិតនៅពូល K ដែលភាគច្រើនជាក្រុមកម្រិតមធ្យមដូចជា កុងហ្គោ, អ៊ុយបេគីស្ថាន និង កូឡុំប៉ី។

៣. ក្រុមជម្រើសជាតិ បារាំង៖ ក្រុមមាន់គក បារាំង កំពុងត្រលប់មករកទម្រង់លេងក្នុងចំណុចកំពូលរបស់ខ្លួនឡើងវិញ មុន World Cup 2026។ នៅឆ្នាំ ២០២៦ នេះ បារាំង មានខ្សែប្រយុទ្ធដ៏ល្អបំផុតដូចជា Kylian Mbappé, Michael Olise, Ousmane Dembélé និង Désiré Doué ជាដើម។
ក្រុមមាន់គក អាចមានបញ្ហាធំមួយសម្រាប់ការប្រកួតក្នុងពូល ដោយពួកគេស្ថិតនៅក្នុងពូល ដែលមាន សេណេហ្គាល់, ន័រវែស ដែលកំពុងឡើងជើងខ្លាំង ជាពិសេសមាន Erling Haaland និង អ៊ីរ៉ាក់។ ទោះបីជាយ៉ាងណា ប្រសិនបើពួកគេឆ្លងផុតវគ្គក្នុងពូលនេះបាន នោះនឹងមិនពិបាកខ្លាំងទេ នៅពេលឈានដល់វគ្គចាញ់ធ្លាក់។

២. ក្រុមជម្រើសជាតិ អាហ្សង់ទីន៖ ក្រុមការពារតំណែងជើងឯក អាហ្សង់ទីន នៅតែជាបេក្ខភាពអាចឈ្នះពាន World Cup 2026 នេះមួយលើកទៀត ដោយផ្អែកលើទម្រង់លេង ក៏ដូចជាកីឡាករ ដែលកំពុងប្រមូលឡើងជើងទាំងកីឡាករជើងចាស់ និងជំនាន់ក្រោយ។ ក្រុមពពកសមានកីឡាករជំនាន់ក្រោយល្អៗជាច្រើន ដូចជា Julián Álvarez, Lautaro Martínez, Nico Paz ហើយបូកផ្សំនឹងប្រធានក្រុម Lionel messi ដែលពោរពេញដោយបទពិសោធន៍ និងសមត្ថភាព បានធ្វើឱ្យក្រុមមកពីអាមេរិកខាងត្បូងមួយនេះ កាន់តែមានភាគរយខ្ពស់។

១. ក្រុមជម្រើសជាតិ អេស្ប៉ាញ៖ ក្រុមគោជល់ អេស្ប៉ាញ ត្រូវបានគេចាត់ទុក ជាក្រុមខ្លាំងបំផុតសម្រាប់ World Cup 2026 ហើយពួកគេអាចនឹងលេងបានល្អជាងកាលនៅ Euro 2024 ទៀតផង ក្រោមការដឹកនាំរបស់លោក Luis de la Fuente។ ក្រុមនេះ កំពុងស្ថិតនៅក្នុងរជ្ជកាលមួយដ៏អស្ចារ្យ ដែលមានទាំងកីឡាករវ័យក្មេង និងកីឡាករជើងចាស់សម្បូរបទពិសោធ។
ពួកគេមានកីឡាករវ័យក្មេងៗដ៏អស្ចារ្យ ដូចជា Lamine Yamal, Pedri និង Pau Cubarsi ជាដើម។ បន្ថែមពីនេះ ពួកគេនៅមានកីឡាករល្អៗជាច្រើនទៀតដូចជា Fabian Luiz, Rodri, Mikel Merino និង Mikel Oyarzabal។ ដូចបានបង្ហាញរួចហើយកាលពី Euro 2024 និង UEFA Nations League 2025 គឺពិបាកនឹងរកក្រុមមកផ្តួលពួកគេណាស់។ សូម្បីវគ្គផ្តាច់ព្រ័ត្រពាន Nations League 2025 គឺពួកគេចាញ់ ព័រទុយហ្គាល់ ដោយសារបាល់កាត់សេចក្តី ១១ ម៉ែត្រប៉ុណ្ណោះ៕

គួរបញ្ជាក់ ថា ការប្រកួតព្រឹត្តិការណ៍ World Cup 2026 នឹងចាប់ផ្តើមពីថ្ងៃទី ១១ ខែ មិថុនា ដល់ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


