កីឡា
ចម្រៀង ៦ បទត្រូវបានដាក់នៅ World Cup 2026 ប៉ុន្តែមានតែ ១ បទត្រូវបានជ្រើសរើសជាផ្លូវការ
ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 មានបទចម្រៀង ៦ បទ ដែលច្រៀងដោយតារាល្បីៗក្នុងពិភពលោក ត្រូវបានទម្លាក់ ប៉ុន្តែក្នុងចំណោមនោះមានតែ ១ បទប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកជាបទចម្រៀងផ្លូវការ។

ជាទម្លាប់នាមុន World Cup មកដល់ គឺតែងតែមានការទម្លាក់បទចម្រៀងផ្សេងៗ និងមានមួយបទ ជាបទផ្លូវការ ដើម្បីអមនៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ។ មុន World Cup 2026 មកដល់ ក៏មានការទម្លាក់បទចម្រៀងជាបន្តបន្ទាប់ផងដែរ ពោលគិតត្រឹមពេលនេះ គឺចំនួន ៦ បទឯណោះ។
បទចម្រៀងចំនួន ៦ បទត្រូវបានទម្លាក់មុន World Cup 2026 មកដល់ រួមមានបទ Lighter ច្រៀងដោយតារាចម្រៀង Jelly Roll និង Carin Leon, បទ Por Ella ច្រៀងដោយ Los Angeles Azules និង Belinda, បទ Illuminate ច្រៀងដោយ Jessie Reyez និង Elyanna។ បទ Goals ច្រៀងដោយ Lisa, Anitta និង Rema, បទ Echo ច្រៀងដោយ Daddy Yankee និង Shenseea និងបទ Dai Dai ច្រៀងដោយតារាស្រី Shakira និង Burna Boy។

ក្នុងចំណោមនោះ បទចម្រៀង «Goals» ច្រៀងដោយតារាស្រី Lisa សមាជិកក្រុម Black Pink, Rema និង Echo គឺត្រូវបានរងការរិះគន់យ៉ាងខ្លាំងទៅលើអត្ថន័យ និងការស្លៀកពាក់ស៊ិចស៊ីជ្រុល ដែលចំណុចទាំងនេះមិនបានឆ្លុះបញ្ចាំងអំពីបាល់ទាត់ទាល់តែសោះ។ ជាមួយគ្នានេះ ក៏មានអ្នកយល់ច្រឡំផងដែរ ថា បទនេះជាបទផ្លូវការនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦។
តាមការបញ្ជាក់របស់ FIFA គឺមានតែមួយបទប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកជាបទចម្រៀងផ្លូវការនៅ World Cup 2026 នេះ នោះគឺបទចម្រៀង «Dai Dai» ច្រៀងដោយតារាស្រី Shakira និង Burna Boy។ អត្ថន័យបទនេះ គឺផ្តោតទៅលើការលើកទឹកចិត្ត ថាមពល ភាពរួបរួមសាមគ្គី និងចំណង់ចំណូលចិត្តចំពោះបាល់ទាត់ សម្រាប់ព្រឹត្តិការណ៍ World Cup 2026។
«Dai Dai» គឺជាពាក្យរបស់ អ៉ីតាលី ដែលមានន័យថា «មកលើកទឹកចិត្ត ទៅទៅ ឬតោះទៅ»។ ហើយនៅក្នុងបទចម្រៀងនោះទៀតសោត ក៏មានលាយបញ្ចូលជាមួយភាសា ៤ ទៀតផងដែរ ដូចជា អេស្ប៉ាញ បារាំង អង់គ្លេស និង ជប៉ុន៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤៥ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


