កីឡា
មិនធ្លាប់មាន World Cup 2026 ធ្វើពិធីបើក ៣ ប្រទេសផ្សេងគ្នា ប្រជុំដោយតារាល្បីៗ
ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ពិតជាពិសេស ដោយមានការរៀបចំធ្វើជាសហម្ចាស់ផ្ទះ ៣ ប្រទេសជាលើកដំបូង រួមមាននៅ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៉ិក ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ការធ្វើពិធីបើក នឹងធ្វើនៅប្រទេសទាំង ៣ នោះផ្សេងៗគ្នាតែម្តង។

World Cup 2026 នឹងប្រព្រឹត្តឡើងពីថ្ងៃទី ១១ ខែ មិថុនា ដល់ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦។ ទោះបីជាការប្រកួតកំណត់ចាប់ផ្តើមពីថ្ងៃទី ១១ ខែ មិថុនា តទៅក៏ដោយ ប៉ុន្តែការធ្វើពិធីបើក នឹងមិនធ្វើក្នុងថ្ងៃតែមួយនោះទេ ដោយនៅ ម៉ិកស៊ិក ធ្វើមុនគេ គឺនៅថ្ងៃទី ១១ ខណៈ សហរដ្ឋអាមេរិក និង កាណាដា ធ្វើនៅថ្ងៃទី ១២។
ការធ្វើពិធីបើកនៅប្រទេស ម៉ិកស៊ិក នឹងប្រព្រឹត្តទៅរយៈពេល ៩០ នាទី ដោយមានផ្ទាំងទស្សនីយភាពជាច្រើន ដែលនឹងបង្ហាញពីសិល្បៈ និងវប្បធម៌របស់ប្រទេសនៅទ្វីបអាមេរិកខាងជើងមួយនេះ។ អំឡុងពេលនោះ នឹងមានការចូលរួមសម្តែង និងច្រៀងដោយតារាល្បីៗជាច្រើននាក់ដូចជា លោក Alejandro Fernández, Belinda, J Balvin, Danny Ocean, Lila Downs, Los Ángeles Azules, Maná និង Tyla។

រំលងមួយថ្ងៃ ឈានចូលការធ្វើពិធីបើក World Cup 2026 នៅប្រទេស កាណាដា វិញម្តង។ នៅប្រទេស កាណាដា នឹងមានភាពកក្រើកមិនចាញ់ប្រទេស ម៉ិកស៊ិក ឡើយ ដោយក្នុងពេលនោះ នឹងមានការសម្តែងដោយតារាល្បីៗដូចជា Alanis Morissette, Alessia Cara, Elyanna, Jessie Reyez, Michael Bublé, Nora Fatehi, Sanjoy, Vegedream និង William Prince។
នៅក្នុងថ្ងៃនោះ សហរដ្ឋអាមេរិក ក៏នឹងធ្វើពិធីបើក World Cup 2026 ផងដែរ។ តាមការប្រកាសរបស់ FIFA គឺពិធីបើកនៅសហរដ្ឋអាមេរិក នឹងមានការសម្តែងជាច្រើនរយៈពេល ៩០ នាទី។ គិតត្រឹមពេលនេះ មានសិល្បករ សិល្បការិនី ៦ នាក់ហើយ ត្រូវបានប្រកាសនឹងចូលរួមសម្តែងដូចជា Katy Perry, Future, Anitta, LISA, Rema និង Tyla។ តាមការបញ្ជាក់ នៅមានតារាល្បីៗជាច្រើនទៀត នឹងប្រកាសនៅពេលបន្ទាប់។

អត្ថបទ៖ សេម កុសល
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


