កីឡា
អ៊ីរ៉ង់ បានឈ្នះលើកដំបូង ក្រោយចាញ់ ៣ ប្រកួត នៅពាន Volleyball Nations League 2025
ក្រុមបាល់ទះជម្រើសជាតិ អ៉ីរ៉ង់ ទទួលបានជ័យជម្នះលើកដំបូង បន្ទាប់ពីចាញ់ ៣ ប្រកួត ក្នុងសប្តាហ៍ទី១ ព្រឹត្តិការណ៍បាល់ទះពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ២០២៥។

អ៉ីរ៉ង់ ជាក្រុមអាស៊ីមួយក្នុងចំណោមក្រុមជម្រើសជាតិអាស៊ីចំនួន៣ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោកនេះ។ ការប្រកួតទី១ អ៉ីរ៉ង់ បានចាញ់ ប្រេស៊ីល ០-៣, ការប្រកួតទី២ បានចាញ់ អាមេរិក ២-៣, ការប្រកួតទី៣ បានចាញ់ ស្លូវេនី ២-៣ ប៉ុន្តែការប្រកួតចុងក្រោយនៃសប្តាហ៍ទី១ទើប អ៉ីរ៉ង់ រកបានជ័យជម្នះលើក្រុមខ្លាំង អ៊ុយក្រែន ដោយលទ្ធផល ៣-២។ អ៊ុយក្រែន បានឈ្នះ អាមេរិក និងឈ្នះ គុយបា ប៉ុន្តែបានចាញ់ ប្រេស៊ីល និង អ៊ុយក្រែន។

ចំពោះក្រុមអាស៊ី២ទៀតគឺ ចិន បានឈ្នះ២ប្រកួត និងចាញ់២ប្រកួត កំពុងលេខ៨ក្នុងតារាង ខណៈ ជប៉ុន បានឈ្នះ៣ប្រកួត និងចាញ់១ប្រកួត កំពុងឈរលេខ២ក្នុងតារាង។ ប៉ូឡូញជាក្រុមតែមួយគត់ដែលមិនទាន់ចាញ់ក្នុងសប្តាហ៍ទី១។

លទ្ធផលរបស់ អ៉ីរ៉ង់
- ចាញ់ ប្រេស៊ីល ០-៣ (១៩-២៥, ១៦-២៥, ១៨-២៥)
- ចាញ់ អាមេរិក ២-៣ (២៥-១៩, ២៥-២១, ២១-២៥, ២៣-២៥, ១៥-១៧)
- ចាញ់ ស្លូវេនី ២-៣ (២៥-១៧, ២៣-២៥, ១៨-២៥, ២៥-១៨, ១២-១៥)
- ឈ្នះ អ៊ុយក្រែន ៣-២ (២៨-៣០, ២៥-២០, ២២-២៥, ២៥-២១, ១៥-៩)

លទ្ធផលរបស់ អ៊ុយក្រែន
- ឈ្នះ អាមេរិក ៣-០ (២៥-២២, ២៥-២០, ២៥-២៣)
- ឈ្នះ គុយបា ៣-២ (២៥-២២, ២០-២៥, ២៥-២០, ១៧-២៥, ១៥-១២)
- ចាញ់ ប្រេស៊ីល ២-៣ (២៥-១៩, ២៥-១៤, ២២-២៥, ២៥-២៣, ១៥-១០)
- ចាញ់ អ៉ីរ៉ង់ ៣-២ (៣០-២៨, ២០-២៥, ២៥-២២, ២១-២៥, ៩-១៥)



អត្ថបទ៖ វីរបុត្រ
Photo by Wolleyballworld

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៤ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន