កីឡា
លោក ពេជ្រ សុផាន់ ចាំមើលក្លឹបថ្មីធ្វើរួចសិនទើបពិចារណារឿងទទួលសិស្សស្រីៗ ឬអត់…
លោក ពេជ្រ សុផាន់ ថាឥលូវនេះមិនទាន់ទទួលយកសិស្សស្រីៗមកបង្ហាត់ទេ ព្រោះពិបាករឿងទីកន្លែងស្នាក់នៅជាដើម ប៉ុន្តែចាំមើលក្លឹបថ្មីធ្វើរួចរាល់សិនទើបពិចារណរឿងនេះជាថ្មីទៀត។

រូបភាពលើហ្វេសបុកគ្រូផាន់
ឆ្លើយតប និងសំនួរអ្នកគាំទ្រថា «លោកគ្រូទទួលយកសិស្សស្រីបង្ហាត់ ឬអត់»? លោក ពេជ្រ សុផាន់ លើកឡើងថា ឥលូវនេះអត់ទទួលយកសិស្សស្រីៗទេ ព្រោះទីកន្លែងបច្ចុប្បន្ននេះមានការលំបាក និងតូចផង។ ប៉ុន្តែរង់ចាំមើលក្លឹបថ្មីសាងសងរួចរាល់សិនប្រហែលជាលោកពិចារណាអំពីរឿងទទួលសិស្សស្រីមកហ្វឹកហាត់គុនខ្មែរជាមួយលោក ឬអត់។

រូបភាពលើហ្វេសបុកគ្រូផាន់
ក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរដែលបង្ហាត់ផ្ទាល់ពីលោក ពេជ្រ សុផាន់ គឺជាក្លឹបល្បីឈ្មោះមួយនៅកម្ពុជាដែលមានគេចង់ចូលហ្វឹកហាត់ជាមួយច្រើន ពីព្រោះតែមានកីឡាករល្បីឈ្មោះដូចជា ពេជ្រ សម្បត្តិ ពេជ្រ សឹង្ហៈ ពេជ្រ ប៊ុនសិទ្ធ ពេជ្រ អាទិទេព ជាដើម។ ទាំងទីផ្សារឡើងប្រកួត តម្លៃខ្លួន និងកេរ្តិ៍ឈ្មោះគឺក្លឹបលោក ពេជ្រ សុផាន់ ស្ថិតជាក្លឹបប្រដាល់ឈានមុខគេហើយនៅកម្ពុជាក្នុងពេលនេះ។ ប៉ុន្តែក្លឹបប្រដាល់ល្បីឈ្មោះមួយនេះមិនទាន់សិស្សស្រីៗ ឬកីឡាការិនីណាមួយប្រកួតនោះឡើយ។ អាចថាខាងលើនេះជាហេតុផលមួយដែលក្លឹបលោក ពេជ្រ សុផាន់ មិនមានសិស្សស្រីៗកន្លងមក។

រូបភាពលើហ្វេសបុកគ្រូផាន់
បញ្ជាក់ដែរថា ក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរដែលកំពុងបង្ហាត់សិស្សកន្លងមកនេះគឺលោកជួលដីគេមួយកន្លែងក្បែរពន្ធនាគារព្រៃស។ ឥលូវនេះ លោក ពេជ្រ សុផាន់ បានដីផ្ទាល់ខ្លួនមួយកន្លែងក្បែរៗក្លឹបចាស់ និងកំពុងសាងសង់ទីតាំងក្លឹបថ្មីជាដំណាក់កាលៗនៅពេលរួចរាល់នឹងផ្លាស់ទៅក្លឹបថ្មីនេះវិញ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោក រ៉ាអ៊ូល កាស្រ្តូ វ័យ ៩៤ឆ្នាំ ត្រូវចោទប្រកាន់នៅអាមេរិក, ប្រឈមការកាត់ទោស ប្រហារជីវិត


