Connect with us

កីឡា

ក្លឹប​លោក​ពេជ្រ សុផាន់​ រឿង​ច្បាប់​ទម្លាប់​គឺ​តឹងរឹង​ណាស់ «កីឡា​ល្អ​តែ​សម្រាប់​អ្នក​ខំ​ទេ»​

បានផុស

នៅ

ក្លឹប​ប្រដាល់​លោក​ ពេជ្រ សុផាន់​ ដែល​គេ​ទទួល​ស្គាល់​ថា​មាន​កីឡាករ​ល្អៗ​ពោពេញ​ដោយ​សមត្ថភាព​ និង​ឡើង​ប្រកួត​អស់ៗ​នោះ​គឺ​មាន​ច្បាប់​ទម្លាប់​តឹងរឹង​ខ្លាំង​ណាស់​ពិសេស​មិន​អនុគ្រោះ​ចំពោះ​សិស្សៗ​ណា​ដែល​ខ្ចិល​ និង​គ្មាន​វិន័យ​នោះ​ឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​លើ​ហ្វេសបុកលោក ពេជ្រ​ សុផាន់

ថ្លែង​ក្នុង​ការ​ប្រជុំ​វិន័យ​ក្លឹប​ថ្មីៗ​នេះ​លោក​ ពេជ្រ​ សុផាន់​ បាន​ពន្យល់​ទៅ​កាន់​សិស្ស​ៗ​ថា​ «កីឡា​គឺ​ល្អ​សម្រាប់​តែ​អ្នក​ខំប្រឹង​ប្រែង​ប៉ុណ្ណោះ»។​ ដូច្នេះ​ម្នាក់​ៗ​ត្រូវ​តែ​មាន​ការ​ខំប្រឹង​ឲ្យ​ខ្លាំង​លើ​ការ​ហ្វឹកហាត់​ គោរព​វិន័យ​ក្នុង​ក្លឹប​ និង​ឧស្សាហ៍ព្យាយាម​ទើប​អាច​ល្បីឈ្មោះ​ទៅ​បាន។​

ពេជ្រ អាទិទេព កំពុងហ្វឹកហាត់

គ្រូ​ឆ្នើម​រូប​នេះ​បន្ថែម​ទៀត​ថា​ សិស្ស​គ្រប់​រូប​ត្រូវ​តែ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​អស់​ពី​ចិត្ត​ និង​ចេះ​ជួយ​កាន់​ស៊ីប​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ពង្រឹង​សមត្ថភាព​ខ្លួនឯង​ និង​បាន​ជួយ​មិត្ត​រួម​ក្លឹប​ផង។​ មួយ​វិញ​ទៀត​ត្រូវ​តែ​តស៊ូ​ខំប្រឹង​ព្យាយាម​ហ្វឹកហាត់​ជា​ប្រចាំ​ពិសេស​ពេល​ឡើង​ប្រកួត​ត្រូវ​តែ​ធ្វើ​ឲ្យ​អស់ៗ​ពី​សមត្ថភាព​កុំ​ឲ្យ​ម្ចាស់​កម្មវិធី​គេ​អន់​ចិត្ត​ចំពោះ​ការ​ផ្ដល់​ឱកាស។​ លោក​បន្ថែម​ទៀត​ថា​ ចំពោះ​អ្នក​ដែល​ខ្ចិល​លើ​ការ​ហ្វឹកហាត់​ និង​មិន​សូវ​មាន​ការ​តស៊ូ​កុំ​ចាប់​អាជីព​នេះ​នាំ​ឲ្យ​ខាត​ពេលវេលា។​

រូបភាព​លើ​ហ្វេសបុក​ ក្របីព្រៃ

បញ្ជាក់​ដែរ​ថា​ ក្លឹប​ពេជ្រ​សុផាន់​គុន​ខ្មែរ​គឺ​ដឹកនាំ​ដោយ​លោក​ ពេជ្រ​ សុផាន់​ ផ្ទាល់​តែ​ម្ដង។​ ក្លឹប​ប្រដាល់​នេះ​មាន​ភាព​ល្បីល្បាញ​ជា​ខ្លាំង​ក្នុង​វិស័យ​មួយ​នេះ​ដោយ​មាន​កីឡាករ​ដែល​ជា​ជើង​ខ្លាំង​ច្រើន​ និង​សំបូរ​កីឡាករ​ដែល​ប្រកួត​ជក់ចិត្ត​សម្រាប់​អ្នក​គាំទ្រ។​ ក្លឹប​នេះ​ផង​ដែរ​គឺ​មាន​ច្បាប់​តឹងរឹង​ណាស់​មិន​បណ្ដោយ​ឲ្យ​សិស្ស​ឈប់​គ្មាន​ច្បាប់​ទម្លាប់​ ដើរ​លេង​ផ្ដេសផ្ដាស​ ឬ​ផឹក​គ្រឿង​ស្រវឹង​នោះ​ឡើយ។​ សិស្សៗ​ដែល​មិន​មាន​ការ​អំណត់​តស៊ូ​ហ្វឹកហាត់​គឺ​នៅ​មិន​អាច​នៅ​បាន​យូរ​ជា​មួយ​ក្លឹប​ទេ។​ មាន​សិស្ស​រាប់​រយ​នាក់​ហើយ​ដែល​បាន​ចាក់ចេញ​ពី​ក្លឹប​ប្រដាល់​នេះ​ទៅ​វិញ​ក្រោយ​មិន​អាច​តស៊ូ​នៅ​បាន។​ ក្លឹប​នេះ​បណ្ដុះ​បាន​ជើង​ខ្លាំង​ដូច​ជា​ ពេជ្រ​ សម្បត្តិ​ ពេជ្រ​ ប៊ុនសិទ្ធ ​ពេជ្រ សឹង្ហៈ​ ពេជ្រ​ អាទិទេព​ និង​អ្នក​ជំនាន់​ក្រោយ​ជា​ច្រើន​ទៀត៕​

រូបភាព​លើ​ហ្វេសបុក​ ក្របីព្រៃ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម