Connect with us

កីឡា

ណារ៉ាន់តាន់ ច័ន្ទរាជ្យ៖​ ប៉ា​ខ្ញុំ​គាត់​ស្រឡាញ់​ចូលចិត្ត​ប្រដាល់​ ប៉ុន្តែ​មិន​ចង់​ឲ្យ​កូន​ហាត់​នោះ​ទេ​

បានផុស

នៅ

សិស្ស​នៃ​ក្លឹប​ប្រដាល់​ Cambodian Top Team កីឡាករ​ ណារ៉ាន់តាន់ ច័ន្ទរាជ្យ ថា​ប៉ា​របស់​ខ្លួន​ស្រឡាញ់​ និងចូល​ចិត្ត​វិស័យ​ប្រដាល់​គុន​ខ្មែរ​រហូត​មក​ ប៉ុន្តែ​មិន​ឲ្យ​កូន​ចូល​ហ្វឹកហាត់​ ឬ​ប្រកួត​នោះ​ឡើយបារម្ភ​ពី​ការ​បែកបាក់ដោយ​ចៃដន្យផ្សេងៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ណារ៉ាន់តាន់ ច័ន្ទរាជ្យ​

ណារ៉ាន់តាន់ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ ការ​ចូល​ចាប់​អាជីព​ប្រដាល់​គុន​ខ្មែរ​នេះ​បាន​ប្រាប់​ក្រុម​គ្រួសារខ្លះៗដែរ។​ ដោយ​សារ​តែ​ប៉ាម៉ាក់​មិន​គាំទ្រ​ចំពោះ​ការ​ចង់​ចាប់​អាជីព​ប្រដាល់​នេះ​ទេ ព្រោះ​បារម្ភ​ពី​ការ​ឈឺ​ខ្លួន​ ឬ​មាន​ការ​បែកបាក់​ដោយ​ចៃដន្យ​ណា​មួយ។​

កីឡាករ​រូប​នេះ​បន្ថែម​ទៀត​ថា​ មែនទែន​ទៅ​ប៉ា​របស់​ខ្លួន​ជា​អ្នក​ស្រឡាញ់​គាំទ្រ​ និង​តាមដាន​មួយ​រូប​នៅ​កម្ពុជា។​ ការ​លួច​ចូល​មក​ហ្វឹកហាត់​ប្រដាល់​នេះ​គឺ​ប៉ាម៉ាក់​មិន​បាន​ដឹង​ច្បាស់​នោះ​ឡើយ​រហូត​រូប​គេ​បាន​ប្រកួត​ ២-៣​ប្រកួត​រួច​ហើយ​ទើប​ប្រាប់​បញ្ជាក់​ និង​បង្ហាញ​វីដេអូ​របស់​ខ្លួន។​ អំឡុង​ពេល​នៅ​រៀន​វិទ្យាល័យ​ឯ​ខាង​ភ្នំបាសិត​នោះ​រូប​គេ​ក៏​ធ្លាប់​ប្រាប់​ក្រុម​គ្រួសារ​ខ្លះៗ​ដែរ​ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ និង​បាន​គិត​ថា​ត្រឹម​និយាយ​លេង​នោះ​ទេ។​

កីឡាករ ណារ៉ាន់តាន់ ច័ន្ទរាជ្យ​

កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ រូប​នេះ​បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​មាន​ការ​យល់​ព្រម​ពី​ក្រុម​គ្រួសារ​ហើយ​ ប៉ុន្តែ​ក៏​មាន​ការ​បារម្ភ​ខ្លះៗ​ដែរ។​ យ៉ាងណា​លោក​ប៉ា​របស់​ខ្លួន​តែងតែ​ប្រាប់​ឲ្យ​ខំប្រឹង​ប្រែង​ និង​បាន​ប្រាប់​ពី​ចំណុច​ល្អ​នៃ​ការ​ប្រកត​របស់​អ្នក​ផ្សេង​ៗ​ដើម្បី​ឲ្យ​យក​ទៅ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត។​

កីឡាករ ណារ៉ាន់តាន់ ច័ន្ទរាជ្យ​

បញ្ជាក់​ដែរ​ថា​ ណារ៉ាន់តាន់ ច័ន្ទរាជ្យ​ ពី​មុន​មក​ធ្លាប់​ហ្វឹកហាត់​ជា​មួយ​លោក​ ផាត​ សូដា​ នៅឯ​ភ្នំបាសិត​ដែលមាន​ទីតាំង​ជិត​ផ្ទះ​នោះ​បាន​ប្រហែល​ ១សប្ដាហ៍​ដែរ។​ ដោយ​សារ​តែ​ខ្លួន​បាន​បញ្ចប់​បាក់​ឌុប​ និង​ចង់​រៀន​បន្ត​នៅ​ភ្នំពេញ​ក៏​សម្រេច​សុំ​គ្រូ​ចាកចេញ​ដើម្បី​រៀន​បន្ត​ផង​ និង​រក​ក្លឹប​ហ្វឹកហាត់​ដែល​នៅ​ជិតៗ​នោះ​ផង។​​ រូប​គេ​ចូល​មក​រួមរស់​នៅ​ក្លឹប​ប្រដាល់​ Cambodian Top Team ​នេះ​អំឡុង​ដើម​ឆ្នាំ​២០២៥​ រហូត​ដល់​ពេល​នេះ។​ កូន​អ្នក​ប្រសិទ្ធិ​រូប​គេ​ប្រកួត​បានជាង​ ២០​ដង​ហើយ​ និង​មាន​សមត្ថភាព​ប្រកួត​ល្អ​ថែម​ទៀត​ផង៕​

កីឡាករ ណារ៉ាន់តាន់ ច័ន្ទរាជ្យ​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម