Connect with us

កីឡា

ថ្ងៃ​ស្អែក ក្រុម​បាល់ទះ ជប៉ុន ប៉ះ ប៉ូឡូញ លើក​ទី​៣១ ក្នុង​ប្រវត្តិ​សាស្ត្រ​ក្រុម​ទាំង​ពីរ

បានផុស

នៅ

ព្រឹត្តិការណ៍​បាល់ទះ​លីគ​ពិភព​លោក FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥ ឈាន​ដល់​វគ្គ​​ ៨ ក្រុម​ចុង​ក្រោយ​យប់ ថ្ងៃ​ទី ៣០ ខែ​កក្កដា ឆ្នាំ ២០២៥ ដើម្បី​ស្វែង​ក្រុម​ខ្លាំង​ឡើង​ទៅ​កាន់​វគ្គ​បន្ត។

ក្រុម​ចិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា មាន​ការ​ប្រកួត ២ គូ​ ​ក្នុង​នោះ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ ចិន​ ប៉ះ ក្រុម​ខ្លាំង​ ប្រេស៊ីល​ និង​ក្រុម​​ អ៉ីតាលី ប៉ះ គុយបា​ ខណៈ​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា មាន​ ២ គូ​ទៀត ជា​ការ​ជួប​គ្នា​រវាង​​ក្រុម​ខ្លាំង​ ជប៉ុន ប៉ះ ប៉ូឡូញ និង បារាំង ប៉ះ ស្លូវេនី។

ក្រុម​ប្រេស៊ីល

និយាយ​ពី ក្រុម​បាល់ទះ​ជម្រើស​ជាតិ ជប៉ុន និង ប៉ូឡូញ  មាន​ប្រវត្តិ​ជួប​គ្នា​ច្រើន​​រហូតដល់ ៣០ ក្នុង​​នោះ ប៉ូឡូញ ឈ្នះ ២៦លើក ខណៈ​ជប៉ុន ឈ្នះ​បាន​តែ ៤ លើក​ប៉ុណ្ណោះ។ សរុប​ការ​ប្រកួត​ចំនួន ៣០លើក​គឺ មាន​ចំនួន ១១៥ សិត ដែល​ ជប៉ុន ឈ្នះ ​២៩​សិត និង ប៉ូឡូញ ឈ្នះ ៨៦​សិត។

ក្រុម​ជប៉ុន

ការ​ជួប​គ្នា​ទាំង ៣០​ លើក​នេះ គឺ​នៅ​​​លីគ​​ Nations League ៧លើក, ជើង​ឯក​​ពិភព​លោក World Championship ១ លើក, លីគពិភព​លោក World League ១២ លើក, ពាន Grand Champions Cup ១ លើក, ជើង​ឯក​ពិភព​លោក World Cup ៣ លើក, ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ២ លើក, ពានរង្វាន់ Hubert Wagner Memorial ១ លើក និង មិត្តភាព ៣​ លើក។

ក្រុម​ប៉ូឡូញ

សម្រាប់​​ជ័យជម្នះ​ ៤ លើក​​ដែល​ ជប៉ុន ទទួល​បាន​លើ ប៉ូឡូញ គឺ ឈ្នះ​ដោយ​លទ្ធផល​ ៣-២ សម្រាប់​ការ​ប្រកួត​មិត្តភាព នៅ​ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០២៤, ឈ្នះ​ ៣-២  សម្រាប់​ការ​ប្រកួត​មិត្តភាព ​នៅ​ថ្ងៃ​ទី ១ ខែ​មិថុនា ឆ្នាំ ២០២៣, ឈ្នះ ៣-២ ពាន​រង្វាន់​ Grand Champions Cup ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ ២០០៩ និង​ឈ្នះ ៣-២ ក្នុង​លីគ​​បាល់ទះ​ពិភព​លោក World League ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ ២០០៨។

ក្រុម​អ៉ីតាលី

សម្រាប់​ការ​ជួប​គ្នា​លើក​ទី​ ៣១ នា​ថ្ងៃ​ទី​៣១ ខែ​កក្កដា​ គឺ ប៉ូឡូញ នៅ​តែ​មាន​ភាគ​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយសារមាន​អំណោយ​ផល​កាយ​សម្បទា។ ជប៉ុន មាន​សមត្ថភាព និង​បច្ចេកទេស មិន​ចាញ់ ប៉ូឡូញ ទេ ប៉ុន្តែ​បើ​ននិយាយ​ពី​កាយ​សម្បទា​ក្នុង​ការ​បិទ​បាំង​គឺ​ទាប​ជាង។

ក្រុម​គុយបា

ក្រុម​ទាំង​ពីរ​​បាន​ជួប​គ្នា​ម្តង​ហើយ​ក្នុង​ព្រឹត្តិការណ៍ FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥ វគ្គ​សន្សំពិន្ទុ​កាល​ពី​សប្តាហ៍​ទី១ ដោយ​ ប៉ូឡូញ ឈ្នះ ៣-១។ មុន​ឈាន​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ ជប៉ុន ឈ្នះ ៨ ប្រកួត និង ចាញ់ ៤ ប្រកួត ឈរ​លេខ ៤ នៅ​ពី​លើ​ ប៉ូឡូញ ដែល​ឈ្នះ ៨ ប្រកួត និង​ចាញ់ ៤ ប្រកួត ឈរ​លេខ​៥។ ក្រុម​ទាំង​ពីរ​ដាក់​កីឡាករ​ពេញ​​ជើង​ដូច​គ្នា៕

ក្រុម​បារាំង
ក្រុម​ស្លូវេនី

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៤ វិនាទី មុន

ថ្ងៃ​ស្អែក ក្រុម​បាល់ទះ ជប៉ុន ប៉ះ ប៉ូឡូញ លើក​ទី​៣១ ក្នុង​ប្រវត្តិ​សាស្ត្រ​ក្រុម​ទាំង​ពីរ

ព័ត៌មានជាតិ៣៩ នាទីutes មុន

៤ថ្ងៃនៃការផ្ទុះអាវុធរវាងកម្ពុជា និងថៃ និស្សិតខ្មែរជាង៣០០នាក់បានចាកចេញពីប្រទេសថៃ ចូលមក​កម្ពុជាវិញ

កីឡា៤៩ នាទីutes មុន

ក្រុម​កីឡា​ហែល​ទឹកកម្ពុជា៖ កំពុង​ហ្វឹកហាត់​យ៉ាង​ល្អ​នៅ​សិង្ហបុរី​ត្រៀម​ការ​ប្រកួត World Aquatics Championships បន្តិចទៀត​នេះ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

អនាគតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំទីក្រុងបាងកក បន្ទោស ថៃ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចធិបតី អំពាវនាវ​សមាគមធនាគារ និង សមាគម​មីក្រូហិរញ្ញវត្ថុ​ពិនិត្យ​លទ្ធភាព​ជួយ​សម្រាល​បន្ទុកហិរញ្ញវត្ថុ​កង​កម្លាំង​​ជួរមុខ និង ជនភៀសសឹក

Sokha Hotels

ព័ត៌មានពេញនិយម