កីឡា
សង្វៀនគុនចម្រុះ GMA- Gods of Martial Arts នឹងល្បីក្លាយជាកម្មវិធីធំមួយនៅវៀតណាម
លោក ហ៊ុន ច័ន្ទរាជ្យ គិតថាកម្មវិធី GMA- Gods of Martial Arts នឹងល្បីក្លាយជាកម្មវិធីធំមួយឯប្រទេសវៀតណាម នៅថ្ងៃខាងមុខ ព្រោះការរៀបចំថ្មីប្លែកហ៊ានចំណាយច្រើន និងពិសេសមានប្រទេសចូលរួមច្រើនក្នុងការប្រកួតម្ដងៗ។

រូបភាពលើផេក GMA
លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា កម្មវិធីប្រដាល់គុនចម្រុះ GMA- Gods of Martial Arts អាចនឹងក្លាយជាកម្មវិធីធំមួយនៅប្រទេសវៀតណានៅថ្ងៃមុខនេះជាមិនខាន។ ព្រោះម្ចាស់កម្មវិធីរៀបចំនេះយកចិត្តទុកដាក់ និងមានទំនាក់ទំនងជាមួយកីឡាករតាមបណ្ដាប្រទេសផ្សេងៗ។ បើទោះជាកម្មវិធីទើបតែបង្កើតឡើងយ៉ាងណាក្ដី ប៉ុន្តែទាក់ទាញការចាប់អារម្មណ៍ច្រើនទាំងប្រជាជនវៀតណាម និងភ្ញៀវបរទេសចូលទស្សនាពីមួយប្រកួតទៅមួយប្រកួត។

រូបភាពលើផេក GMA
បន្ថែមពីនេះអ្នករៀបចំកម្មវិធី GMA- Gods of Martial Arts រៀបចំតុបតែង និងបញ្ចូលនូវសិល្បៈថ្មីប្លែកអារម្មណ៍ជាងបណ្ដាសង្វៀនប្រកួតពីមុនៗមក។ ធំជាងនេះគឺការហ៊ានចំណាយច្រើនលើការរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់ជាច្រើនគ្រឿងបែបនេះ។ យោងលើហេតុផលខាងលើនេះគ្រូបង្ហាត់ប្រចាំក្លឹប Cambodian Top Team រូបនេះជឿជាក់ថានៅថ្ងៃមុខកម្មវិធី GMA នេះនឹងល្បីខ្លាំង។

រូបភាពលើផេក GMA
បើតាមការបញ្ជាក់ពីលោក ហ៊ុន ច័ន្ទរាជ្យ កម្មវិធីប្រដាល់គុនចម្រុះ GMA- Gods of Martial Arts ជាកម្មវិធីមួយទើបនឹងបង្កើតប៉ុណ្ណោះ។ កម្មវិធីប្រកួតចុងក្រោយនេះធ្វើឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដោយរៀបចំឡើងនៅ Lien Phong ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ប្រទេសចូលរួមក្នុងថ្ងៃនោះរួមមានម្ចាស់ផ្ទះ វៀតណាម កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងឥណ្ឌូណេស៊ី។ កីឡាករកម្ពុជា ៣រូបក៏បានចូលរួមក្នុងការប្រកួតនោះដែរដោយ គោរមៈ ច័ន្ទរាជ្យ ដណ្ដើមបានខ្សែក្រវាត់ GMA ១ខ្សែមកកាន់មាតុភូមិវិញ៕














រូបភាពលើផេក GMA
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


